Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅ​ភូមិ​ចក សម្តែង​ការមិន​ពេញចិត្ត ចំពោះ​គម្រោង​កាយ​ដី​ដាក់លូ នៅមុខ​ផ្ទះ ធ្វើ​គ្មាន​ភាពច្បាស់លាស់ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ទៅលើ​សេចក្តីទុកចិត្ត​

spot_img

តាកែវ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ក្នុងភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​ម៉ៅការ កាយ​ដី​ដាក់លូ​ដែលជា​គម្រោង​លទ្ធកម្ម របស់​ខេត្តតាកែវ និយាយ​មិន​ច្បាសលាស់​ជាមួយ និង​ប្រជាពលរដ្ឋ កើតមាន​ការងឿងឆ្ងល់ និង​ការកាយ​ដាក់លូ​មិនមាន​លក្ខណៈ​សមស្រប ទៅតាម​ការគូសវាស់រ​បស់​ជំនាញ និង​មិនមាន​បច្ចេកទេស​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​នី​វូ​ទឹក​ហូរ​នោះឡើយ ។

​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ សូម​មិន​បញ្ចេញ​ឈ្មោះ បានធ្វើការ​រិះគន់​ខ្លាំងៗ ចំពោះ​សកម្មភាព​របស់​ក្រុម​អ្នកទទួល​ម៉ៅការ​នេះ​ថា ជា​អ្នកទទួល​ម៉ៅការ​មិនមាន​ការអនុវត្ត​ន៍​តាម​គម្រោង​ឲ្យ​បានច្បាស់លាស់ ដែល​ពីមុន​បុណ្យចូលឆ្នាំថ្មី បាន​ដើរ​និយាយប្រាប់​ប្រជាពលរដ្ឋ​ថា គម្រោង​កាយ​ដី​ដាក់លូ​នេះ ជា​គម្រោង​លទ្ធកម្ម​របស់​ខេត្ត សម្របសម្រួល​ដោយ​ខាង​រដ្ឋ ជួយ​ចេញ​លូបង្ហូរទឹក​ចំនួន​ប្រាំ​កង់ នៅមុខ​ផ្លូវ​ចូល​ផ្ទះ​នីមួយៗ​ស្របតាម​បណ្តោយ​ផ្លូវ តែ​ដល់ពេល​ថ្ងៃក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​នេះ បែរជា​ប្រាប់​ប្រជាពលរដ្ឋ​ថា គម្រោង​កាយ​ដី​អម​សងខាង​ផ្លូវ​ដាក់លូ​ឲ្យ​ប្រជាពលរដ្ឋ​នេះ​អស់ហើយ រួច​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​ទិញ​លូ​ដាក់​ខ្លួនឯង​ទៅវិញ ។ ក្រោយ​មានការ​ងឿងឆ្ងល់ ទៅនឹង​សកម្មភាព​នេះ មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​បង្ហោះ​សារ នៅលើ​បណ្តាញ​សង្គម និង​អ្នកខ្លះ​ចង់​ចូល​ខំ​មិន​ចូលក្នុង​ផេ​ក​សម្តេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ដែលជា​អ្នកគ្រប់គ្រង​លើ​ការដេញថ្លៃ​លទ្ធកម្ម​ខេត្ត ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ខេត្តតាកែវ ជួយ​ឆ្លើយតប និង​សម្របសម្រួល​លើ​ការងារ​មួយចំនួន ដែល​ប្រជាពលរដ្ឋ​កំពុង​មានប​ញ្ហា​ដូច​ការលើកឡើង​ខាងលើនេះ ។

​ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ​ព័ត៌មាន​របស់​យើង បានធ្វើការ​ទំនាក់​តាម​ទូរស័ព្ទ​ទៅ​លោក ឡាយ ចាន់ថន ប្រធានការិយាល័យ​គ្រប់គ្រង​លទ្ធកម្ម​ខេត្ត នា​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២០​នេះ ដោយ​លោក​បាន​និយាយថា គម្រោង​លទ្ធកម្ម​ខាងលើ ជា​គម្រោង​លទ្ធកម្ម​របស់​ខេត្ត ហើយ​ត្រូវ​ដេញថ្លៃ​បាន​ដោយ​ក្រុមហ៊ុន SKTT ក្នុង​ការកាយ​ដាក់លូ​នៅ​ផ្លូវ​ខាងលើ ក្រោយ​ឆ្លើយ​ឈ្មោះ​ក្រុមហ៊ុន​រួច ភ្នាក់ងារ​ព័ត៌មាន​ព្យាយាម​សួរ​ចង់ដឹង​បន្ថែម និង​ស្រាយ​ចម្ងល់​ដល់​ពលរដ្ឋ ថា​គម្រោង​នោះ ធ្វើការ​កាយ​ដី​ដាក់លូ​មាន​ប្រវែង​ប៉ុន្មាន និង​ចំណាយ​ថវិកា​សរុប​ប៉ុន្មាន​ដែរ តែ​លោក ឡាយ ចាន់ថន មិនបាន​ឆ្លើយ​នោះទេ ដោយ​ប្រាប់​មកវិញ​ថា លោក​ជាប់​ប្រជុំ​ឆ្លង​របាយការណ៍ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ ៕​ដោយ​៖ តាកែវ​

spot_img
×