Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ដែនដី​មូលដ្ឋាន ជំរុញ​អោយ​សិស្ស​ខិតខំ​រៀន​សូត្រ ទើប​មាន​អនាគត​ល្អ​

spot_img

បន្ទាយមានជ័យ ៖ រៀមច្បង​និង​អ្នកពាក់ព័ន្ធ​ត្រូវតែ​ផ្តល់​កម្លាំងចិត្ត ពិសេស​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ​ទើប​ពួកគេ​ខិតខំ​រៀន​។ ម្ចាស់ជំនួយ អង្គការ​កូនក្មេង ក៏ដូចជា​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ទទួលស្គាល់​និង​បាន​ដាស់តឿន​ក្មួយ​សិស្សានុសិស្ស​ទាំងឡាយ​ថា ត្រូវតែ​ខិតខំ​រៀនសូត្រ​តាំងពី​នៅ​តូច​ឡើងទៅ​អោយមាន​ចំណេះ​ជំនាញ ទើប​មាន​អនាគត​ល្អ​។

​កញ្ញា ត្រាយ ស្ខ​លាភ ប្រធាន​តំបន់​នៃ​អង្គការ​កូនក្មេង​និង​លោក​ខាល ហេ​ល​ស៊ី (Mr Carl Healhy) តំណាង​ក្រុម​ជំនំ​និង​ជា​ម្ចាស់ជំនួយ​ក្រុម​វី​ឡូ ក្រី​ក សហរដ្ឋអាមេរិក​( Willow Creek Association,USA) និយាយ​ក្នុង​ពី​ធី​ចែក​សម្ភារ​:​សិក្សា​ដល់​សិស្ស​ពូកែ​ជាង​៣០០​នាក់​លើ​១.៦០០​នាក់ នៅ​វិហារ​ក្រុម​ជំនំ​មេ​តូ​ឌី​ស្ត​មង្គល​បូរី​កាលពី​ថ្ងៃទី​២១​មករា​ថា​៖ ការដែល​យើង​ចែក​រង្វាន់​សម្រាប់តែ​សិស្ស​ម​ឋ​មសិ​ក្សា​ដែល​រៀន​ពូកែ​នេះ គឺមាន​បំណង​អោយ​ក្មួយៗ​ជា​សិស្ស​ទាំងឡាយ​ខិតខំ​រៀនសូត្រ​ហើយ​ទៅមុខ​អោយមាន​ចំណេះ មាន​ជំនាញ​ទើប​មាន​អនាគត​ល្អ​។ ទោះយ៉ាងណា យើង​ក៏​ផ្តល់​កម្លាំងចិត្ត​ដល់​សិស្ស​ដែល​រៀន​មិនទាន់​ពូកែ​ដែរ​។​

​លោក​ដោត ជិន មេឃុំ​ស្តីទី​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​និយាយថា​: កន្លងមក​ក្នុង​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត​នៅ​បន្ទាយមានជ័យ ទាំង​សាលារៀន ទាំង​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​និង​អង្គការ​ឬ​ម្ចាស់ជំនួយ​នានា​បាន​គាំទ្រ បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​អោយខិត​ខំរៀន​សូត្រ​។ ហើយ​បាន​រៀន​បាន​ពូកែ​ឆ្នើម​នឹង​ទទួលបាន​ការលើកទឹកចិត្ត​តាំងពី​នៅក្នុង​ថ្នាក់រៀន សាលារៀន ក្នុង​មូលដ្ឋាន​ដល់​ខេត្ត​និង​ប្រទេស​។ ដូចជា​សិស្ស​ជាប់​បាក់​ឌុប​ក្នុង​ខេត្ត​បាន​កើន​ចំនួន ហើយ​រង្វាន់​ក៏​ធំៗ​ទៅៗ ។​

​លោក ប៉ាង សុ​ផានី អគ្គនាយក​អង្គការ​កូនក្មេង​និយាយថា​៖ អង្គការ​នេះ​បាន​ប្រតិបត្តិការ​នៅ​កម្ពុជា​ពី​ឆ្នាំ​២០០៧​មក​ដោយ​ធ្វើការ​ជាមួយ​ក្រុម​ជំនំ​គ្រី​ស្ទា​ន​មេ​តូ​ឌី​ស​តាម​មូលដ្ឋាន​ជាង​១២០​ក្រុម​។ ក្នុងនោះ​សកម្មភាព អង្គការ​បាន​ផ្តោត​ខ្លាំង​លើ​ជំនួយ​អប់រំ​ដោយ​ការគាំទ្រ​លោកគ្រូ​អ្នកគ្រូ​បំប៉នបន្ថែម​,​ទឹកស្អាត​.,​អនាម័យ​និង​សុខភាព​មូ​ដ្ឋា​ន​។ លោក​បានលើកឡើង​ពី​ការខិតខំ​ចូលរួមចំណែក​របស់​អង្គការ​នេះ​ដែល​បានរួម​ចំណែក​ជាមួយ​អាជ្ញាធរ​ពី​មូលដ្ឋាន​ដល់​រាជរដ្ឋាភិបាល​ដើម្បី​លើកស្ទួយ​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។​
​លោក​ប៉ាង សុ​ផានី បាន​រំលឹក​ដែរ​ពី​អតីតកាល​សម្រាប់​ក្មួយៗ​កុមារ​បាន​យល់​ដឹងថា កាល​មុន​នៅ​ភូមិ​ស្រុក​យើង​គ្មាន​សាលារៀន គ្មាន​ផ្លូវថ្នល់ គ្មាន​លទ្ធភាព ជីវភាព​គ្រួសារ​ប្រជាជន​មិន​សមស្រប​ក្នុងការ​រៀនសូត្រ​ទេ​។ យើង​ខ្វះខាត ខ្សត់ខ្សោយ​គ្រប់ផ្នែក​។ តែ​ឥឡូវ​និង​ទៅខាង​មុខ ទាំង​មូលដ្ឋាន​ទាំង​ថ្នាក់ជាតិ​នឹង​រីកចម្រើន​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋា​បាល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​។ ហេតុនេះហើយ ដើម្បីអោយ​ក្មួយៗ​អាចមាន​ការងារ មានមុខ​របរ​និង​មានលទ្ធភាព​ទទួលបាន​ចំណែក​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​បែបនេះ ទាល់តែ​ក្មួយៗ​ខិតខំ​រៀនសូត្រ​អោយមាន​ចំណេះ​ជំនាញ​សមស្រប​និង​ត្រូវ​ចេះ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ជាប្រចាំ​។ ដូច្នេះ ទាំង​អង្គការ ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្របើ​ថ្នាក់​នឹង​បន្ត​គាំទ្រ​ជម្រុញ​លើកទឹកចិត្ត​អោយ​ក្មួយៗ​ប​ន្ថ​ខិតខំ​រៀនសូត្រ​។​

​ឆ្លៀតឱកាស​នោះដែរ លោក​អគ្គនាយក​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន​រហូតដល់​រាជរដ្ឋាភិបាល​ដែល​បាន​គាំទ្រ អនុ​ញ្គា​តិ​និង​សម្របសម្រួល​ដល់​អង្គកា​រ​ក្នុង​ប្រតិបត្តិការ ។​ក៏​អរគុណ​ដល់​ម្ចាស់ជំនួយ​ក្រុម​ជំនំ​វី​ឡូ​ក្រី​ក​នៃ​សរ​អា ដែល​តែងតែ​ផ្តល់ជំនួយ​នានា រួមទាំង​សម្ភារ​:​សិក្សា​ដល់​អង្គការ​សម្រាប់​នាំមក​ចែកជូន​សិស្ស​ពូកែ​និង​អគុណ​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ជួយ​សម្របសម្រួល​ដល់​ការនាំ​ចូលមក​នូវ​សម្ភារ​:​បរិក្ខា​ខាងលើ​។ អង្គការ​កូនក្មេង​បាន​ចែក​រង្វាន់​ស្នាដៃ និង​រង្វាន់​លួង​ចិត្ត​ដល់​សិស្សានុសិស្ស​រៀន​ពូកែ​និង​ក៏​ដល់​អ្នកពាក់ព័ន្ធ​ផងដែរ​៕ ដោយ ៖ បន្ទាយ​

spot_img
×