Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​មន្ទីរ​សុខាភិបាល ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពន្យល់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ដល់​ពលរដ្ឋ កុំ​ផ្ដោត​តែ​លើ​ពលករ​

spot_img

បាត់ដំបង ៖ លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន ពេល​ចុះ​ពន្យល់​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ការដាក់​ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក ចំនួន​រយៈពេល​១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ កុំ​ផ្ដោតលើ​តែ​ពលករ​មកពី​ក្រៅប្រទេស ត្រូវធ្វើ​ឲ្យ​ទូលំទូលាយ​ក្នុង​សហគមន៍ ពន្យល់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​ត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ការលើកឡើង​បែបនេះ ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ស្តីពី ហានិភ័យ​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការចូលរួម​របស់​សហ​គម​ន៍ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅ​ស្រុក​រុក្ខ​គិរី កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​។​

​លោក វឿ​ង ប៊ុន​រេ​ត បាន​លើកឡើងថា ការយល់ដឹង​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ឬ​សេចក្តីណែនាំ​ផ្សេងៗ របស់​ក្រសួងសុខាភិបាល មិន​តម្រូវ​សម្រាប់តែ​ពលករ​នោះទេ គឺ​ពលរដ្ឋ​នៅក្នុង​សហគមន៍​ក៏​ត្រូវតែ​យល់ដឹង​គ្រប់គ្នា ដើម្បី​ពួកគាត់​ងាយស្រួល​ក្នុងការ​អនុវត្តន៍​វិធានការ​ទប់ស្កាត់ នៃ​ការរីក​រាលដាល់​ជំងឺ​កូ​វីដ​១៩​នេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ ពលរដ្ឋ និង​ពលករ​នៅក្នុង​ខេត្តបាត់ដំបង បាន​វិលត្រឡប់​មកពី​ប្រទេស​នានា ក្នុងអំឡុង​ការរីក​រាលដាល​ខ្លាំង​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន ១៦.២៥៤​នាក់ ហើយ​ពលករ​ខេត្តបាត់ដំបង បាន​ឆ្លងដែន​ពី​ថៃ មក​នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ មាន​ចំនួន ៤២​នាក់ ស្រី ១៥​នាក់ និង​ពលករ ដែលមាន​ទីលំនៅ​តាម​បណ្តា​រាជធានី​/​ខេត្ត ចូលមក​វិញ​តាម​ច្រកទ្វារព្រំដែន ក្នុង​ខេត្តបាត់ដំបង មាន​ចំនួន ៦៨​នាក់ ស្រី ៣៣​នាក់ ៕​ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×