Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដាក់​គ្រឿងចក្រ​កាយ​សំណង់​របង​ដែល​សង​ព័ទ្ធ​ដី​សហគមន៍ ក្រោយពី​ពលរដ្ឋ​តវ៉ា និង​ស្នើ​អន្តរាគមន៍​

spot_img

​ភ្នំពេញ​៖ អាជ្ញា​រធរ​ខណ្ឌមានជ័យ​ចុះ​រុះរើ​ដី​តាម​មាត់​ប្រ​ឡា​ទឹកស្អុយ កំពុងតែ​អភិវឌ្ឍន៍​របស់​សាលា​រាជធានី នា​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នា​វេលា​ម៉ោង​៩​និង​៣០​ព្រឹក នៅ​ទីតាំង​តាម​ប្រឡាយ​ទឹកស្អុយ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​កម្លាំង​គណៈ​បញ្ជា​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឡុង ង៉ែត អភិបាលរងខណ្ឌ បាន​យក​គ្រឿង​កាយ​ចោល​របង ដែល​សង​ព័ទ្ធ​យក​ដី​សហគមន៍​មួយកន្លែង ស្ថិត​ក្នុងភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ក្រោយ​មានការ​ស្នើសុំ​អន្តរាគមន៍ ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ។

​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍ បាន​ឲ្យ​ដឹងថា ក្នុង​សហគមន៍​របស់​ពួកគាត់ មាន​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ ប៉ុន្តែ​មានតែ​៣០​គ្រួសារ​ប៉ុ​ណ្តោះ ដែល​រងគ្រោះ ដោយ​ក្រុម​ឈ្មួញ​ព័ទ្ធ​យក​ដី​ស្របច្បាប់​របស់​ពួកគាត់ ។​

​ប្រជាពលរដ្ឋ​ដ​ដែរ​បន្តថា បន្ទាប់​ឃើញ​មាន​ការសង​របង​ហ៊ុមព័ទ្ធ​ដី​សហគមន៍​ពួកគាត់ ទើប​ពួកគាត់​នាំគ្នា ដាក់សំណើរ​សុំ​ការអន្តរាគមន៍ ពី​អាជ្ញាធរ​សង្កាត់​ខណ្ឌ​តែម្តង ។​

​បន្ទាប់ពី​អាជ្ញាធរ​វាយកម្ទេច​របង​និង​បោះបង្គោល​ព្រំដី​រួចរាល់ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងអស់ បាន​សម្តែង​នូវ​ក្តី​រីករាយ នឹង​ថ្លែង​អំណរ​ដល់​អាជ្ញាធរ ដែល​បានផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​ផងដែរ ៕ ដោយ​៖CEN​

spot_img
×