Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមន្ត្រី​ជាន់ខ្ពស់​ប​ក្ស​កុ​ម្មុនិ​ស្ត​វៀតណាម ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក ១៣​ឆ្នាំ​

spot_img

​អតីតមន្ត្រី​បក្ស​កុ​ម្មុនិ​ស្ត​វៀតណាម​ម្នាក់ ឈ្មោះ Dinh La Thang ត្រូវបាន​តុលាការ​កាត់ទោស ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល ១៣​ឆ្នាំ ពីបទ​គ្រប់គ្រង​មិនបាន​ល្អ ដែល​ធ្វើ​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ PetroVietnam ខាតបង់​ប្រាក់​ជាច្រើន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ សារ​ព៌​ត​មាន BBC នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​ការកាត់ទោស​លើ​អតីត​សមាជិក​កិច្ចការ​នយោបាយ​របស់​បក្ស​កុ​ម្មុនិ​ស្ត​វៀតណាម គឺជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​អំពើពុករលួយ​ទាក់ទង​ទៅនឹង​អ្នកកាន់កាប់​ក្រុមហ៊ុន​ប្រេង និង​ធនាគារ​។​

​ចំនែក​អ្នកកាន់កាប់​ក្រុមហ៊ុន PetroVietnam ឈ្មោះ Trinh Xuan Thanh ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​។​

​ករណី​របស់លោក Dinh La Thang ធ្វើ​ឲ្យ​សហគម​ន៏​អន្តរជាតិ​មានការ​ចាប់​អារ​ម្ម​ណ៏​ជាខ្លាំង នៅពេលដែល​ក្រសួងការបរទេស​អាឡឺម៉ង​បាន​ចោទប្រកាន់​ប្រទេស​វៀតណាម​ថា បាន​ចាប់​ចំ​រិត​គាត់​ដោយ​ខុសច្បាប់​ពី​ទីក្រុង​ប៊ែ​ឡាំង ជាទី​កន្លែង​ដែល​គាត់​កំពុង​ស្វែងរក​សិទ្ធិ​ជ្រោក​
​កោន​។​

​ចំនែក​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចំនួន ២០​នាក់ ក៏ត្រូវ​តុលាការ​កាត់ទោស​ផងដែរ ដោយ​ឲ្យ​ជាប់គុក​
​ពី ៣​ឆ្នាំទៅ ៩​ឆ្នាំ​៕ សុភ័ក្ត្រ

spot_img
×