Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ម្នាក់​មិន​ខ្លាច​គ្រោះថ្នាក់​ទេ ឡើង​ពោបលើ​ក្បាល​រថយន្ត​១​គ្រឿង ដែល​បើក​គេច​មិន​ព្រម​ដោះស្រាយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ (​វីដេអូ​)

spot_img

​មន្ត្រីប៉ូលិស​ចរាចរណ៍​ថៃ​ម្នាក់ បានធ្វើ​ឲ្យ​គ្រប់គ្នា​ស្លុតរន្ធត់ និង​ព្រឺ​ជំនួស​ជាខ្លាំង នៅពេល​ឃើញ​គាត់​ជិះ​ពោបលើ​ក្បាល​រថយន្ត Mitsubishi Mirage ១​គ្រឿង ដែល​បាន​បើក​រត់គេច​ពី​គាត់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ចម្ងាយ​២​គីឡូម៉ែត្រ កាលពី​ថ្ងៃ​ពុធ កន្លងទៅ ។

​ប៉ូលិស​បាន​និយាយថា មន្ត្រីប៉ូលិស​រងគ្រោះ​ខាងលើនេះ បាន​កំពុង​នៅលើ​កង់​ដោយ​ឈប់​នៅ​ផ្លូវបំបែក​មួយ នៅពេលនោះ​ក៏​ស្រាប់តែ​រថយន្ត Mitsubishi Mirage បានមក​បុក​ពី​ខាងក្រោយ​កង់​របស់គាត់​តែម្តង​។​

​ការប៉ះទង្គិច​នេះ​មិនជា​ធ្ងន់ធ្ងរ​នោះទេ ហើយ​គាត់​ក៏បាន​ចុះ​ពី​កង់ ដើម្បី​និយាយ​រក​ខុសត្រូវ​ជាមួយ​អ្នកបើករថយន្ត ។ ប៉ុន្តែ ដោយសារតែ​អ្នកបើកបរ​មិន​ធ្វើការ​ចរចា​គ្នា ហើយ​បម្រុង​បើក​គេច ជាហេតុ​ធ្វើ​ឲ្យ​គាត់​ស្ទុះ​ឡើង​ជិះ​ពោបលើ​ក្បាល​រថយន្ត​តែម្តង ។ ជា​លទ្ធផល រថយន្ត​នោះបាន​នាំយក​គាត់​រហូត​ចម្ងាយ​ប្រហែល ២ គីឡូ ម៉ែត្រ​។​

​ទោះយ៉ាងណា នៅ​ទីបំផុត រថយន្ត​នោះបាន​ឈប់ និង​បាន​លើក​គាត់​ចុះដី​ពី​រថយន្ត រួច​បង្កើនល្បឿន​ចាកចេញ​ទៅ​បាត់ស្រមោល ។ នេះ​បើតាម Bangkok Post រាយការណ៍​ឲ្យ​ដឹង​។​

​ប៉ូលិស​និយាយថា ពួកគេ​នឹង​ព្យាយាម​កំណត់​អត្តសញ្ញាណ​អ្នកបើកបរ​រូបនោះ តាមរយៈ​វីដេអូ​កត់ត្រា​ពី​កាមេរ៉ា​សុវត្ថិភាព ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ chiangraitimes)

spot_img
×