Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា ការស៊ើបអង្កេត​រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​ជា​”​រឿង​សម​ហេតុផល​” មិនមែន​រិះគន់​លើ​ប្រទេស​ណាមួយ​ឡើយ​

spot_img

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Marrison បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការស្នើ​របស់​អូស្ត្រាលី​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​រក​ប្រភព​នៃ​វីរុស COVID-19 គឺជា​”​រឿង​សម​ហេតុផល​” ហើយ​មិនមែន​ជាការ​សំដៅលើ​ប្រទេស​ជាក់លាក់​ណាមួយ​ឡើយ​។​

​ទំនាក់ទំនង​ទ្វេភាគី​រវាង​អូស្ត្រាលី និង​ចិន​កំពុង​ល្អក់កករ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ ក្រោយ​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​រក​ប្រភព​នៃ​វីរុស​កូ​រ៉ូ​ណា​។​

​លោក Scott Marrison បាន​អះអាងថា ការស្នើ​ស៊ើបអង្កេត​នោះ​មិនមែនជា​ការប៉ុនប៉ង​រិះគន់​ប្រទេស​ចិន​នោះឡើយ ហើយ​អូស្ត្រាលី​នឹង​បន្ត​ជំរុញ​ឲ្យ​មានការ​ពិនិត្យមើល​បញ្ហា​នោះ​។​

​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​គេ​ជឿជាក់ថា មាន​ប្រភព​ចេញពី​ប្រទេស​ចិន កាលពី​ឆ្នាំមុន ហើយ​រហូតមក​ដល់ពេលនេះ វា​បានសម្លាប់​ជីវិត​មនុស្ស​ជិត ២២០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៣.១១៦.០០០​នាក់​ទូទាំង​ពិភពលោក​។​

​លោក បាន​លើកឡើងថា “​អ្វីដែល​អូស្ត្រាលី​កំពុង​ជំរុញ​មិនមែនជា​ការកំណត់​គោលដៅ (​លើ​ប្រទេស​ណាមួយ​ឡើយ​)”​។​

“​នេះ​គឺជា​វីរុស​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ច្រើនជាង ២០០.០០០​នាក់​ទូទាំង​ពិភពលោក​។ វា​បាន​បិទ​សេដ្ឋកិច្ចពិភពលោក​។ ផលវិបាក និង​ផល​ប៉​ពាល់​របស់​វា​គឺ​ធំ​ខ្លាំងណាស់​។​” ឥឡូវនេះ​វា​នឹង​សម​ហេតុផល​បំផុត ដែល​ពិភពលោក​នឹង​ចង់​ធ្វើការ​វាយតម្លៃ​ដោយ​ឯករាជ្យ​មួយ​។​

​រដ្ឋមន្ត្រី​អូស្ត្រាលី​ជាច្រើន​បាន​ចោទប្រកាន់​ប្រទេស​ចិន ម្តង​ហើយ​ម្តងទៀត​ពី​ការគំរាមកំហែង​សេដ្ឋកិច្ច បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​ចិន​ឈ្មោះ Cheng Jingye បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា អ្នកប្រើប្រាស់​ចិន​អាច​នឹង​ពហិការ​ផលិតផល និង​សកល​វិទ្យាល័យ​របស់​អូស្ត្រាលី ដោយសារតែ​ការស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​។​

​កាលពីពេល​ថ្មីៗ​នេះ ចិន​បាន​ទាត់ចោល​ការស្នើ​ស៊ើបអង្កេត ដើម្បី​រក​ប្រភព​វីរុស​កូ​រ៉ូ​ណា ដោយ​មន្ត្រីការទូត​ចិន​ឈ្មោះ Cheng Jingye បាន​លើកឡើងថា ការស្នើ​នោះ​គឺជា​រឿង​នយោបាយ​។​

​អ្នកការទូត​ចិន​បាន​លើកឡើងថា “​ពួកយើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នៅពេលនេះ​។ យើង​កំពុង​ផ្តោតលើ​ការប្រឹងប្រែង​ទាំងអស់ របស់​យើង​ដើម្បី​ប្រឆាំងនឹង​វីរុស​។ ហេតុអ្វី​ត្រូវ​និយាយ​ពី​រឿង​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។

​អ្នកស្រី​និយាយទៀតថា “​វា​គឺជា​ការផ្តួចផ្តើម​ដែលមាន​ហេតុផល​នយោបាយ​។ ខ្ញុំ​គិតថា គ្មាន​នរណាម្នាក់​អាច​យល់ព្រម​លើ​រឿងនេះ​បានទេ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×