Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្តតាកែវ ត្រូវ​ចុះ​អប់រំ​ណែនាំ ឲ្យ​ពលករ​ចំណាកស្រុក​ក្រៅប្រទេស យល់ដឹង​កាន់តែច្បាស់ អំពី​ជំងឺ​កូ​វីដ​១៩

spot_img

​តាកែវ​៖ អភិបាល​ខេត្តតាកែវ បាន​ថ្លែងថា ចំពោះ​ជំងឺ​កូ​វីដ​១៩​នេះ យើង​មិនអាច​ធ្វេសប្រហែស​បានឡើយ ជាពិសេស​ប្រជាពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ តែ​បន្ត​ពង្រឹង​ការចុះពិនិត្យ​តាមដាន​រាល់​ការវិលត្រឡប់ របស់​បងប្អូន​ដែលមាន​សាច់ញាតិ ទើប​ត្រឡប់​មកពី​ក្រៅប្រទេស​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​តាមដាន​ការអនុវត្ត​ការងារ របស់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូវ​ដី​១៩ នៅ​ទូទាំង​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី ២៩ ខែមេសា នេះ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅតែ​បន្ត​ក្រើនរំលឹក​ដល់​អ​ជ្ញា​រធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​១៩​នេះ បន្តទៀត បើទោះបីជា​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ស្រាក​ស្រា​ន​ក៏ដោយ ។​

​ឯកឧត្តម​អភិបាល​ខេត្តតាកែវ បន្តថា ចំពោះ​ជំងឺ​កូ​វីដ​១៩​នេះ យើង​មិនអាច​ឆ្វេស​ប្រហែស​បានឡើយ ជាពិសេស​ប្រជាពលរដ្ឋ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ តែ​បន្ត​ពង្រឹង​ការចុះពិនិត្យ​តាមដាន​រាល់​ការវិល​ត្រលប់ របស់​បងប្អូន​ដែលមាន​សាច់ញាតិ ទើប​ត្រលប់​មកពី​ក្រៅប្រទេស ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវធ្វើ​ការពន្យល់ និង​អប់រំ​ពួកគាត់ ត្រូវធ្វើ​ការដាក់​ខ្លួន​ដាច់ដោយឡែក រយៈពេល​១៤​ថ្ងៃ​សិន ចាំ​ចូលមក​ស្និទ្ធស្នាល​ជាមួយ​ជាមួយ​សាច់ញាតិ​ក្រុមគ្រួសារ ឬ​បងប្អូន​នៅ​មូលដ្ឋាន ដើម្បី​ជៀសវាង​ការឆ្លង​រីក​រាលដាល នៃ​មេរោគ​កូ​វីដ​១៩ នៅ​សហគមន៍ ប្រសិន​មាន​អាការ​សង្ស័យ​ណាមួយ​ត្រូវ​ប្រញាប់​ទាក់ទង មក​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក ឬ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​លេខ ១១៥ ។​

​ទន្ទឹម​នោះដែរ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បានធ្វើការ​កោតសរសើ​រ​ដល់ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​ការ ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏ដូចជា​សេចក្ដីណែនាំ​របស់​ក្រសួង​ស្ថាបន​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល នៃ​មេរោគ​នេះ នៅក្នុង​សហគមន៍​របស់​យើង ព្រោះថា​ជំងឺ​កូ​វីដ​១៩​នេះ បាននិងកំពុង​រាតត្បាត​ជាស​កល​៕​ដោយ​៖ តាកែវ​

spot_img
×