Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​មើលស្រាល​កូ​វីដ​! គិត​ត្រឹម​រសៀល​ថ្ងៃនេះ សិង្ហ​បុរី​ផ្ទុះ​លើក​ទី​២ ឆ្លង​មួយ​ប៉ព្រិចភ្នែក​ជិត ៧០០ នាក់

spot_img

ចំនួន​ករណី​ឆ្លង​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​សិង្ហ​បុរី បាន​ឈានដល់ ១៥.០០០ នាក់ ដោយសារ​តែមាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៦៩០ នាក់ បន្ថែមទៀត គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែមេសា​នេះ ។​

​ក្រសួងសុខាភិបាល បាន​និយាយ​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ នៃ​តួលេខ​បឋម​របស់ខ្លួន​ថា ករណី​ឆ្លង​ថ្មី​ថ្មី​ភាគច្រើន គឺជា​អ្នក​កាន់​ប័ណ្ណ​ការងារ ដែល​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​ពលករ​បរទេស​។ ក្រៅពីនេះ ៦ ករណី​ជា​ជនជាតិ​សិង្ហ​បុរី ឬ​ជា​អ្នករស់នៅ​អចិន្ត្រៃយ៍​។​

​ករណី​ថ្មី​នេះ​បានធ្វើ​ឲ្យ​អ្នក​ឆ្លង​ទូទាំងប្រទេស កើន​ដល់​សរុប​ដល់ ១៥.៦៤១ នាក់ ។​

​ក្រសួង​បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា “​យើង​កំពុងធ្វើការ​លើ​សេចក្តីលម្អិត នៃ​ករណី​ទាំងនេះ ហើយ​ព័ត៌មាន​ថ្មីៗ នឹងត្រូវ​បាន​ចែករំលែក​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ ដែល​នឹងត្រូវ​ចេញផ្សាយ​នៅ​យប់​នេះ​” ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ channelnewsasia)​

spot_img
×