Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត​ស្ទឹងត្រែង​បញ្ជា​ឲ្យ​ចាប់ខ្លួនបាន​មួយ​ដង្ហើម តែ​តុលាការខេត្ត​ស្ទឹងត្រែង ជា​អ្នក​ដោះលែង​ទាហាន​ផ្កាយ​២ ពាក់ព័ន្ធ​រឿង​ដី​ធ្លី នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឲ្យ​នៅក្រៅ​ឃុំ​

spot_img

​ស្ទឹងត្រែង​៖ បទបញ្ជា​របស់​ចៅហ្វាយខេត្ត​ស្ទឹងត្រែង ទំនងជា​មិនមាន​ប្រសិទ្ធភាព ចាប់ខ្លួន​ទាហាន​ផ្កាយ​២ ម្នាក់ បញ្ជូនទៅ​ឲ្យ​តុលាការ​កាត់ទោស ប៉ុន្តែ​បែរជា​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ដោះលែង​បុរស​តាំងខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផ្កាយ​ពីរ​ម្នាក់ ពាក់ព័ន្ធ​រឿង​ដីធ្លី​នៅត្រង់ចំណុច​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ឲ្យ​នៅក្រៅ​ឃុំ​បាត់​ហើយ កាលពី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​។​

​ទាហាន ចាន់ សំអាត ត្រូវបាន​ឃាត់ខ្លួន ដោយ​សមត្ថភាព​ចម្រុះ ក្រោម​បទបញ្ជា​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​លោក​ចាន់ សំអាត និង​ដកហូតយក​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​មួយចំនួន​ជា​វត្ថុតាង​រួមមាន​៖ ទី​១ អេស្កាវ៉ាទ័រ​ចំនួន​១​គ្រឿង​ម៉ាក់ ខេ​ត (CAT .04) , ទី​២ ត្រាក់ទ័រ​ចំនួន​១​គ្រឿង (Belarus80)​របស់​សូ​វៀត , ទី​៣ ប៊ុល​ឡា​លឺរ​ធុន​តូច​ចំនួន​១​គ្រឿង ។

​លោក ចាន់ សំអាត​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ក្បាលដី​ទទឹង​៣០០​ម៉ែត្រ បណ្តោយ ១.៦០០​ម៉ែត្រ​ហើយ​មាន លិខិត​កាន់កាប់​ដី​របស់គាត់ ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​អន្លង់​ជ្រៃ មាន​ផ្ទៃដី​ទំហំ​៤៨​ហិកតា​។

​ក្រោយពី​ឃាត់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទោ​ទាហានជើងគោក តុលាការ​ក៏បាន​កោះហៅ​លោក​ព្រំ យ៉ា មេឃុំ​អន្លង់​ជ្រៃ​ផងដែរ​។ លោក ព្រំ យ៉ា បាន​ប្រាប់​អ្នកកាសែត​ថា លោក​ពិតជា​បានទទួល​ស្គាល់ ឈ្មោះ​ចាន់ សំអាត មុខងារ​ជា​ទាហាន​មែន នៅ​ឆ្នាំ​២០០៨​។ ដោយ​កាលណោះ​ឈ្មោះ​ចាន់ សំអាត បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​ឆ្នាំ​២០០៧​។​

​របាយការណ៍​បឋមរ​បស់​សមត្ថកិច្ច បាន​បញ្ជាក់ថា ដីព្រៃ​ឈូសឆាយ​រួចរាល់​ប្រមាណ​ជា​៣៦​ហិកតា និង​ផ្ទៃ​ដីព្រៃ​មិនទាន់បាន​កាប់​រាន និង​ឈូសឆាយ​មាន​ចំនួន​ប្រមាណ​ជា​៣២​ហិកតា​ទៀត​។​

​គ្រឿងចក្រ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវបាន​រក្សាទុក​នៅ​ទីតាំង​កើតហេតុ ដោយមាន​កម្លាំង​អធិការដ្ឋាន​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ ទទួល​ថែរក្សា​ជា​បណ្តោះអាសន្ន​។ ករណី​មួយ​នេះ សមត្ថកិច្ច​មិន​ហ៊ាន​ឆ្លើយបំភ្លឺ ជាមួយ​អ្នកកាសែត​ឡើយ ដោយ​គ្រាន់តែ​ថា បទបញ្ជា​ពី​ថ្នាក់លើ និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ គឺ​ចប់​នីតិវិធី​ហើយ​។​
ខាង​តុលាការ មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​បានទេ នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ ប៉ុន្តែ​គេ​ដឹងថា ក្រៅពី​ហៅ​មេឃុំ​សួរ​បំភ្លឺ​រួច ក៏​ដោះលែង​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ជើងគោក បាត់​ហើយ​៕ ដោយ​៖​សុខុម​

spot_img
×