Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងជើង​កំពុង​រកមុខ​អ្នក​បង្ហោះ​វីដេអូ​បែកធ្លាយ​អះអាងថា លោក គីម ជុង​អ៊ុន ស្លាប់ ហើយ​ប្អូនស្រី​គាត់​ឡើង​ស្នង​ជំនួស

spot_img

​ខ្សែ​វីដេអូ​ដែល​អះអាងថា​លោក​គីម ជុង​អ៊ុន បាន​ស្លាប់ កំពុង​សាយភាយ​យ៉ាង​ផុសផុល​នៅក្នុង​ប្រទេស​កូរ៉េខាងជើង ខណៈដែល​អាថ៌កំបាំង​នេះ​កាន់តែ​ជ្រៅ​ទៅៗ ចំពោះ​ការបាត់​ខ្លួន​របស់គាត់​។​

​ប៉ូលិស​កូរ៉េខាងជើង​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ព្យាយាម និង​កំណត់ថា​តើ​ឃ្លី​ប​វីដេអូ​នេះ ធ្វើឱ្យ​វា​ចូលទៅក្នុង​ព្រំដែន ដែល​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​របស់​ពួកគេ តាម​វិធី​ណា​ទៅ​។​

​ពាក្យ​ច​ចាម​អារាម​នេះ នៅតែ​បន្ត​និយាយ​អំពី​ទីកន្លែង​ស្នាក់នៅ និង​សុខភាព​របស់លោក គីម ជាមួយ​របាយការណ៍​ថា គាត់​បាន​ស្លាប់​ផង និង​ឈឺ​ធ្ងន់​ផង ដែល​បាន​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន​។​

​ខ្សែ​វីដេអូ​ចម្អក​មើលទៅ​ហាក់ដូចជា របាយការណ៍​ព័ត៌មាន ដែល​ផ្សាយ​ដោយ​ទូរទស្សន៍​កណ្តាល​កូរ៉េ – (​ទូរទស្សន៍​របស់​រដ្ឋ​កូរ៉េខាងជើង​) ត្រូវបាន​គេ​ជឿថា បាន​ចូល​រដ្ឋ​ដ៏​សម្ងាត់​នេះ ពី​ប្រទេស​ចិន​តែម្តង​។​

​វីដេអូ​រយៈពេល ៥ នាទី​បាន​អះអាងថា លោក គីម បាន​ស្លាប់​ក្នុងអំឡុងពេល​ត្រួតពិនិត្យ​មួយ កាលពី​ថ្ងៃទី ២៥ ខែមេសា​។​

​វីដេអូ​នេះ​បាន​អះអាងថា ប្អូនស្រី​របស់គាត់ គឺ​លោក គីម យ៉ូ​ជុង នឹង​ស្នង​តំណែង​ពី​គាត់ ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។​

​ឃ្លី​ប​នេះ ត្រូវបាន​គេ​ប្រើប្រាស់​ពី​ពិធី​បុណ្យសព​របស់លោក គីម ជុងអ៊ីល ហើយ​រួមបញ្ចូល​ជាមួយ​រូបភាព screenshot នៃ​អត្ថបទ​ព័ត៌មាន ដែល​មិនមាន​ជាការ​ពិត អំពី​ការស្លាប់​របស់លោក គីម​។​

​ទោះបីជា​វីដេអូ​នេះ មើលទៅ​ដូចជា​ក្លែងក្លាយ​ក៏ដោយ ក៏​វា​ត្រូវបាន​គេ​រាយការណ៍​ថា បាននិងកំពុង​សាយភាយ ដូចជា​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងជើង​។​

​ឃ្លី​ប​នេះ បានកើត​ឡើង គឺ​បន្ទាប់ពី​មាន​របាយការណ៍ អំពី​ការ​ជ្រួលច្របល់​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ចំពេល​មាន​ពាក្យ​ចចាមអារ៉ាម កំពុង​កើតមាន​ជុំវិញ​ការស្លាប់​របស់លោក គីម បន្ទាប់ពី​ត្រូវបាន​គេ​រាយការណ៍​ថា បានទទួល​ការវះកាត់​បេះដូង កាលពី​ថ្ងៃទី ១២ ខែមេសា​។​

​ស្របពេល​ដែលមាន​របា​យ​ការណ៍​ថ្មី នៃ​អ្នក​រត់ចោលជួរ ដោយបាន​ឆ្លងកាត់​ព្រំដែន​ចូល​ប្រទេស​ចិន​នោះ នៅពេលនេះ​អាជ្ញាធរ​កូរ៉េខាងជើង បាន​បង្កើន​ការ​ល្បាត​តាម​ព្រំដែន និង​បាន​សន្យាថា ពួកគេ​នឹង​ទទួល​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ ចំពោះ​ជន​ណា ដែល​ហ៊ាន​ចាកចេញ ពី​អាណាចក្រ​ផ្តាច់ការ​មួយ​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ thesun.co.uk)


spot_img
×