Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លម្អិត នៃប្រតិបត្តិ​ការចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាញ់​បុរស​ម្នា​ក់នៅ​ខណ្ឌដូនពេញ​, ជនដៃដល់​ជា​មន្ដ្រីនគរបាល​បម្រើកា​រងារ នៅ​ការិយាល័យ​គ្រឿងញៀន សមត្ថកិច្ច​កំពុង​សួរនាំ និង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃស្អែក​

spot_img

​ភ្នំពេញ ៖ ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ (​ក​៥) នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នេះ ចេញ​របាយការណ៍​លម្អិត នៃប្រតិបត្តិ​ការចាប់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាញ់​បុរស​ម្នា​ក់នៅ​ខណ្ឌដូនពេញ​។ ការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់ (​ក​៥) បាន​បញ្ជាក់ថា ក្រោយ​បើក​ការស្រាវជ្រាវ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ទីបំផុត​ខ្មាន់កាំភ្លើង ដែល​បាញ់ប្រហារ​បុរស​ម្នាក់ នៅ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ត្រូវ​កម្លាំង​នគរបាល​តាម​បង្ក្រាបបាន​ហើយ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ស្រុក​ជុំ​គិរី ខេត្តកំពត ទី​ដែល​ជនដៃដល់​កំពុង​រត់គេច​ខ្លួន នា​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​ដោយ​កម្លាំង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​, ខណ្ឌដូនពេញ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ចំណុច​ភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង​នគរបាលជាតិ និង​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែលមាន​ការសម្របសម្រួល​នីតិវិធី​ពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ឈ្មោះ កែវ រដ្ឋ​វិទ្យា អាយុ​២៩​ឆ្នាំ មុខរបរ​ជា​មន្ដ្រីនគរបាល​បម្រើ​ការងារ នៅ​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មាន​ឋានន្ដ​ស័ក្ដិ ថ្នាក់​អនុសេនីយ៍ទោ​។​

​ផ្អែក​តាម​លទ្ធផល នៃ​ការស៊ើបអង្កេត ចម្លើយសារភាព​ជនសង្ស័យ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សន្និដ្ឋានបានថា ឈ្មោះ កែវ រដ្ឋ​វិទ្យា ពិតជា​បាន​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​ធ្ងន់ នៅ​ចំណុច​មុខផ្ទះ​លេខ​៥០ ផ្លូវ​លេខ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០​មែន​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី និង​ត្រៀម​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​ស្អែក​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×