Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហាដីធ្លី កសិកម្ម និង​ការរង​ផលប៉ះពាល់​ដោយ​កូ​វីដ បានលើកឡើង​ក្នុង​អង្គប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​

spot_img

​ភ្នំពេញ ៖ នៅ​ថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ ២០២០ នេះ ឯកឧត្តម សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បើ​កិច្ចប្រជុំ​ប្រចាំខែ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ក្នុងនាម​ប្រធាន​ប្ដូរ​វេន នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នា​វិមាន​សន្តិភាព ។​

​ក្នុង​កិច្ចប្រជុំ​នេះ​ឯកឧត្តម បានលើកឡើង​ចំពោះ​ករណី​សំខាន់ ដូចជា ៖ ករណី​មន្ត្រី​មានអំណាច​ធំ​ម្នាក់ ឃុបឃិត​យក​ដី​របស់​រដ្ឋ​នៅ​ខេត្តមណ្ឌលគិរី , ករណី​ប្រើ​ហិង្សា​ ក្នុងពេល​ចុះ​ឈូសឆាយដី នៅ​តំបន់​បឹង​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ក៏បាន​លើកឡើង ចំពោះ​បញ្ហា​កសិផល​ចុះថោក និង​ផលិតផល​កសិកម្ម​ខ្លះ​មិនសូវមាន​ទីផ្សារ រួមទាំង​គំនិត​ក្នុងការ​ជំរុញ​កាលានុវត្តន៍​ភាព ក្នុង​វិស័យ​កសិកម្ម​នេះ និង​បានផ្ដល់​ជា​អនុសាសន៍ ក្នុងការ​អញ្ជើញ ដល់​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួង​ធនធានទឹក និង​ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បី​ប្រជុំ​លក្ខណៈ​អន្តរក្រសួង ក្នុងការ​ប្រមូល​ធាតុ​ចូល ទើប​អាច​ជំរុញ​បញ្ហា​កសិកម្ម​របស់​កម្ពុជា ឲ្យ​រីកចម្រើន​ខ្លាំង ព្រោះ​ក្រសួង​ទាំងនេះ មាន​ការពាក់ព័ន្ធគ្នា​ទៅនឹង​វិស័យ​កសិកម្ម​។​

​ដោយឡែក​លើ​ទិដ្ឋភាព​ទូទៅ នៃ​ការវិវឌ្ឍ​ជំងឺ កូ​វីដ​១៩ ឯកឧត្តម​បានផ្ដល់​ជា​ទស្សនៈ​មួយចំនួន ដោយ​ផ្ដោត​សំខាន់​លើ​ការដោះស្រាយ​ផលប៉ះពាល់ សេដ្ឋកិច្ច របស់​ពលរដ្ឋ បន្ទាប់ពី​រង​ផលប៉ះពាល់​នៃ​ជំងឺ កូ​វីដ​១៩​នេះ ៕​ដោយ​៖​កូ​ឡាប​

spot_img
×