Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ដែល​បញ្ចប់​ការសិក្សា និង​តាំង​ស៊ុប​ជា​មន្ត្រី​នគរបាលជាតិ មិនអាច​ឱ្យទៅ​ប្រមូលផ្ដុំ នៅ​អង្គភាព​ណាមួយ ដែល​មិនសូវមាន​តម្រូវការ​នោះទេ​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា នគរបាល​ដែល​បញ្ចប់​ការសិក្សា និង​តាំង​ស៊ុប​ជា​មន្ត្រី​នគរបាលជាតិ ត្រូវ​បែងចែក​ឱ្យបំពេញ​ការងារ នៅ​អង្គភាព ដែលមាន​តម្រូវការ​ធនធាន​ពិតប្រាកដ និង​ចាំបាច់ គឺ​មិនអាច​បណ្ដែតបណ្ដោយ ឱ្យទៅ​ប្រមូលផ្ដុំ នៅ​អង្គភាព​ណាមួយ ដែល​មិនសូវមាន​តម្រូវការ​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២០ របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា​។​

​ក្រោម​ការ​ដឹ​នាំ​របស់​សម្ដេច​ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​ឆ្នាំ​២០២០​របស់​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នាឱកាស​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុ​រដ្ឋលេខា ឯកឧត្តម​អគ្គនាយក អគ្គនាយករង និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​ជាច្រើនរូប​ទៀត​។​

​អញ្ជើញ​មានប្រសាសន៍​បើក​កិច្ចប្រជុំ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់ថា កិច្ចប្រជុំ​ឆ្លង​ផែនការ​សកម្មភាព​រប​ស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​នាពេលនេះ គឺ​បាន​ប្រព្រឹត្តទៅ​បន្ទាប់ពី​កាលពីពេល​ថ្មីៗ​នេះ ក្រសួង​ក៏​ទើបតែ​បាន​ឆ្លង​ផែនការ​សកម្មភាព​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ដែលជា​ធម្មតា​គឺមាន​ការកែសម្រួល និង​បន្ថែម​ធាតុ​ចូល​ខ្លះៗ​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការកសាង​ផែនការ និង​ការដាក់ចេញ​ទិសដៅ​ត្រូវអនុវត្ត សម្ដេច​ក្រឡាហោម ក៏បាន​ជំរុញ​ឱ្យ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ព​ន្លឿ​ន​កិច្ចការ​ទាំងនេះ​ឱ្យបាន​ឆាប់ ទោះ​មាន​កិច្ច​ខ្លះ​ជា​រឿង​ថ្មី និង​ត្រូវបាន​ធ្វើឡើង​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។ សម្ដេច​ក៏បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​បន្ត​ពង្រឹង​យន្តការ​កែទម្រង់​ឱ្យបាន​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព ក្នុងនោះ​ក៏ត្រូវ​បែងចែក​កងកម្លាំង​បំពេញភារកិច្ច​ឱ្យបាន​ច្បាស់លាស់​ដែរ​។​

​សម្ដេច​បាន​បន្តថា សម្រាប់​នគរបាល​ដែល​បញ្ចប់​ការសិក្សា និង​តាំង​ស៊ុប​ជា​មន្ត្រី​នគរបាលជាតិ ត្រូវ​បែងចែក​ឱ្យបំពេញ​ការងារ​នៅ​អង្គភាព​ដែលមាន​តម្រូវការ​ធនធាន​ពិតប្រាកដ និង​ចាំបាច់ ពោលគឺ​មិនអាច​បណ្ដែតបណ្ដោយ​ឱ្យទៅ​ប្រមូលផ្ដុំ​នៅ​អង្គភាព​ណាមួយ​ដែល​មិនសូវមាន​តម្រូវការ​នោះទេ​។ ដោយឡែក​ក្នុង​កិច្ចប្រជុំ សម្ដេច​និង​អង្គប្រជុំ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការផ្ដល់​ការលើក​ទឹក​ដល់​គ្រូ​នគរបាល​ដែលមាន​ស្នាដៃ​ល្អ និង​អំពី​ត្រូវការ​គ្រូ​បន្ថែម​នាពេលខាងមុខ​ដែរ​។​

​សម្ដេច​ក៏បាន​ណែនាំ​ថ្នាក់ដឹកនាំ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ត្រូវ​បន្ត​បង្កើន​ការបើក​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ខ្លី​លើ​មុខជំនាញ​ចាំបាច់ និង​ទាន់សភាពការណ៍​វិវឌ្ឍន៍​ជាក់ស្ដែង​មួយចំនួន ជូន​ដល់​ថ្នាក់ដឹកនាំ​នគរបាល​គ្រប់លំដាប់​ថ្នាក់ ដើម្បី​បានជា​ទុន​បន្ថែម​ក្នុងការ​ពង្រីក​ចំណេះដឹង ពង្រឹង​ជំនាញ និង​សម្រាប់​ការអប់រំ ផ្សព្វផ្សាយ ណែនាំ​ដល់​មន្ត្រីនគរបាល​ក្រោម​ឱវាទ ដោយ​វគ្គ​បណ្ដុះបណ្ដាល​នោះ​អាច​ធ្វើឡើង​២​ទៅ​៣​ថ្ងៃ​ក៏បាន​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី អង្គប្រជុំ​ក៏បាន​ពិភាក្សាគ្នា​ដែរ​អំពី​តម្រូវការ​ធនធាន​កង​កម្លាំង​នគរបាល​ប្រចាំឆ្នាំ ដើម្បី​បំពេញ​ចំនួន​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ ឬ​មាន​បញ្ហា​សុខភាព ឬ​ត្រូវបាន​បណ្ដេញចេញ និង​ក៏​ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​កិច្ចការពារ​ព្រំដែន​៕​ដោយ៖កូឡាប

 

spot_img
×