Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖​ពលរដ្ឋ​មិនត្រូវ​ភ្លេចខ្លួន ទោះបី​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ នៅមានកម្រិត​តិច​ក៏ដោយ

spot_img

​ខេត្តស្វាយរៀង​៖ លោកជំទាវ ម៉ែន សំអន បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់ នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​នៅមានកម្រិត​តិច​ក៏ដោយ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នា​រសៀល​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០​ទី ២៩ ខែ មេសា ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​ធិបតី ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សំណេះ​សណាល ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៧៦​គ្រួសារ នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ។

​ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​មានប្រសាសន៍ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំណាក់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ដោយ​ក្តី​នឹករលឹក ដែលជា​និច្ចកាល សម្ដេច តែងតែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។
​ការចែកជូន​អំណោយ​នា​ថ្ងៃនេះ ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​” ។

​លោកជំទាវ ក៏បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​៖ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់ នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​នៅមានកម្រិត​តិច ក្រោម​ការអនុវត្ត​ន៍តា​ម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ស្រប​ពេលដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១១៩​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​។

​លោកជំទាវ បាន​បន្តថា យើងទាំងអស់គ្នា​ត្រូវ​ជំរុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។​ល​។ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូសបន្លាយ​។ ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​នៅលើ​ដង​វិថី​ផងដែរ ។​

​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ចែកជូន​ទាំង ៧៦ គ្រួសារ នាពេលនេះ​រួមមាន ៖ ចាស់ជរា ១៨ គ្រួសារ ជនពិការ ៩ នាក់ កុមារកំព្រា ១ គ្រួសារ ស្ត្រី​មេម៉ាយ​មានកូន​ច្រើន ២០ គ្រួសារ ជន​ចំណាកស្រុក ៥ គ្រួសារ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ៣ នាក់ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ២០ គ្រួសារ មកពី ៧ សង្កាត់ ក្នុង​ក្រុង​ស្វាយរៀង ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រ​ម៉ា ១ ថវិកា​មួយចំនួន ៕​ដោយ វ៉ៃ​កូ​

 

spot_img
×