Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​កម្ពុជា ផ្ញើ​សារ​ជូន​ជនរួមជាតិ មុននឹង​បើកបរ​យានយន្ត ត្រូវមាន​ឯកសារ​ពិតប្រាកដ​ត្រឹមត្រូវ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។ នៅពេលនេះ ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​គឺ​កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​។

“​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​យុវជន មុននឹង​បើកបរ​រថយន្ត​ត្រូវមាន​ប័ណ្ណបើកបរ​ពិតប្រាកដ​ត្រឹមត្រូវ​។ រីឯ​រថយន្ត​វិញ​ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេវា​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​សាធារណៈ​”​។ នេះ​បើតាម​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នេះ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ការ​រិត​បន្តឹង​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួសស្នាម​ធ្ងន់​ស្រាល រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង​។ យើង​មិន​ចង់ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន​នៅក្នុង​ក្រុមគ្រួសារ របស់​បងប្អូន​ណា​ម្នាក់​ឡើយ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​យុវជន បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការយោគយល់ ដល់​គ្នា​ទៅវិញទៅមក ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា នៅ​ទូទាំងប្រទេស​៕​ដោយ​៖​កូ​ឡាប​

spot_img
×