Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្បើម​ណាស់​មិនដឹង​លួច​ផលិត​តាំងពីណា​ទេ បង្ក្រាប​បទល្មើស​កែច្នៃ ជួញដូរ​គ្រឿងញៀន និង​រឹបអូស​ថ្នាំញៀន ជាង ១​សែន​គ្រាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ក្រាប​បទល្មើស​កែច្នៃ ជួញដូរ​គ្រឿងញៀន និង​រឹបអូស​ថ្នាំញៀន ជាង ១​សែន​គ្រាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការផ្សាយ​របស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក Anti-Drug Department នៅ​យប់​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ អនុវត្ត​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ តាម​ការបញ្ជា​ដឹកនាំ​ដោយផ្ទាល់ របស់ ឯកឧត្ដម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង ឯកឧត្ដម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​។​

​នៅវេលា​ម៉ោង​១៤​និង​៤០​នាទី ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​”​ក​១១” របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដម​សេន៍​យ៍​ត្រី ស៊ី ផល្លា នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង សាយ ណូ​រ៉ា​
​បាន​ដំណើរការ​បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន ជា​លទ្ធផល សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​២​នាក់ (​ស្រី​១) គឺ ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន​(​ហុងកុង​) កាន់​លិខិត​ឆ្លង ដែន​លេខ KJ06288571 និង ឈ្មោះ THET THET HLAING
​ភេទ​ស្រី ជនជាតិ​មី​យ៉ាន់​ម៉ា កាន់​លិខិតឆ្លងដែន​លេខ MA 030746 ។ សមត្ថកិច្ច​បាន​ចាប់យក​វត្ថុតាង សារធាតុ​ញៀន​អិ​ច​ស្តា​ស៊ី ប្រមាណ ១៤០.០០០​គ្រាប់ (​ដប់​បួន​ម៉ឺន​គ្រាប់​) ទម្ងន់​៥៧​គីឡូក្រាម​និង​៣៨​ក្រាម និង ម៉ាស៊ីន​កែច្នៃ ២​គ្រឿង ។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង បាន​បញ្ជូនមក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​ការស៊ើបអង្កេត តាម​ចាប់​មេខ្លោង និង​មុខសញ្ញា​ពាក់ព័ន្ធ ៕​ដោយ​៖​កូ​ឡាប​

spot_img
×