Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី ៣០ ​ខែមេសា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​​ចង់​សម្រេចចិត្ត​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ ពីព្រោះថា​ផល​មិនល្អ​នោះ​ងាយ​កើត​ចំពោះមុខ​ច្រើនជាង​សព្វដង​។​

ជំនួញ ៖ ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

ស្នេហា ៖ ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​លោក​អ្នកងា​យ​ជួប​បញ្ហា​ជម្លោះ​វិវាទ បៀតបៀន​យាយី​បន្តិច ​ដូចនេះ​ត្រូវ​តាំងចិត្ត​ត្រជាក់​ហើយ​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ខ្លះ​ទើប​ប្រសើរ​។​ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើតមាន​រឿង​រាវ​ល្អក់កករ​ច្រើន​ដែរ ម្ល៉ោះហើយ​គប្បី​មានការ​អត់ធ្មត់​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គួរសម ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ ។​

ស្នេហា ៖ ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំខាល

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​បើ​មាន​ពឹងពាក់​អ្នកដទៃ​តែង​ត្រូវគេ​បដិសេធ ហើយ​បើ​ជួយ​នោះ​ក៏​មិនបាន​ពេញទី​នោះដែរ​។​ ទោះបីយ៉ាងណា​រាល់​ឧបទ្រព​ទាំងនេះ​បើ​លោកអ្នក​ខិតខំ​ពុះពារ​នោះ​ក៏​តែង​រលាយ​បាត់អស់​ទៅវិញ​។

ជំនួញ ៖ ​​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​ការរក​ប្រាក់ចំណូល​គ្រាន់​ប្រមូលបាន​ដូច​សេចក្តីប្រាថ្នា​ទៅរួច​។

ស្នេហា ៖ មានការ​ប្រចែប្រច័ណ្ឌ​និង​ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំថោះ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​​ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក ល្អប្រសើរ ដូចនេះ​អាច​ទទួលដំណឹង​ល្អ​ឬ​មានរឿង​រាវ​គួរឱ្យ​សប្បាយចិត្ត​កើតឡើង​ផង​។

ជំនួញ ៖ មាន​ភាព​កាក់កប​ល្អ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​តែង​ផ្តល់​ផ្លែផ្កា​គួរសម​មួយចំនួន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​ជានិច្ច​។​

ស្នេហា ៖ មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ចូរ​បញ្ហា​អារម្មណ៍​កើតជា​ជម្លោះ​ជាមួយ​អ្នកដទៃ​ដោយ​ប្រកា​ណាមួយ​ឡើង​។​ក្រៅពីនេះ​ក៏​ចូរ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​ផងដែរ​។

ជំនួញ ៖ បញ្ហា​ប្រាក់កាស​មិន​ជួប​ការលំបាក​ទេ​តែ​បញ្ហាលំបាក​នោះ​គឺ​តែង​មានការ​រកាំចិត្ត​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ទៅវិញ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ពុំ​សូវ​មាន​សុ​វត្តិភាព​ទ្បើ​យ​ពិសេស​ទៅ​ចំ​ទិសឧត្តរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។​

ស្នេហា ៖ ​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច​ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​

ជំនួញ ៖ ​​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

ស្នេហា ៖ កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

ឆ្នាំមមី​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​តែង​ជួប​នូវ​រឿង​រាវ​មិនល្អ​ច្រើន​ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ក្រៅពីនេះ​កិច្ចការងារ​តែង​រាំងស្ទះ​និង​មាន​បញ្ហា​ប្រឈម​ក៏​ច្រើន​ង​ផងដែរ​។​

ជំនួញ ៖ មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​គប្បី​បើកបរ​លឿន​ឬ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពីព្រោះថា​មិនសូវមាន​សុ​វត្តិភាព​ឡើយ​។​

ស្នេហា ៖ ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំមមែ​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​មាន​អ្វីមួយ​ជាការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​លោកអ្នក​តោង​តែ​រួសរាន់​ពីព្រោះ​ផល​សម្រេច​តែងមាន​ច្រើន​ផងដែរ​។

ជំនួញ ៖ ​មាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​ឆាប់​ទាំង​ផ្អែមល្ហែម​និង​ឆាប់​ទាំង​ជម្លោះ​វិវាទ​៕

ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​កើត​បញ្ហា​អ្វី​ក៏ដោយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ច្រងេងច្រងាង​នោះឡើយ​បើ​ពុំ​នោះទេ​អាច​នឹង​កើតរឿង​ដូច​ពាក្យចាស់​ថា​”​យក​សាំង​ជះ​លើ​ភ្លើង​”​បន្ថែម​ជាក់​ជាពុំខាន​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ច្រើន​។

ជំនួញ  ​​​នៅថ្ងៃនេះទោះ​ជួប​បញ្ហា​ចំណូល​បន្តិច​ក្តី​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​ផង​។​

ស្នេហា ៖ ​មានការប្រឆាំងគ្នា ត្រូវ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ខ្លះ​ទើប​គ្មាន​រឿង​អាក្រក់​នា​ថ្ងៃ​ខាងមុខ ៕

ឆ្នាំរកា​

រាសី​ស្រុតចុះ​។

ការងារ ៖​ ​​​ជួប​បញ្ហាលំបាក​និង​មានរឿង​រាវ​យាយី​ច្រើន​ផង​។​ ជាពិសេស​ការប្រកប​ការងា​រ​អ្វី​តែង​ភ្លាំងភ្លាត់​និង​ងាយ​ចាញ់​ប្រាជ្ញា​គេ​។

ជំនួញ ៖ ​ត្រូវ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ជាការ​ប្រពៃ​។​ចំណែក​ប្រាក់កម្រៃ​ទៀតសោត​មិន​ច្រើន​ដូចជា​ទី​គាប់ចិត្ត​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​កម្លាំង​នឿយហត់​។

ស្នេហា ៖ មាន​ភាពផុយស្រួយ​ទាំង​ជម្លោះ​វិវាទ​និង​បែកបាក់​ដូចនេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ណាមួយ​។

ជំនួញ ៖ ហុច​ផ្លែផ្កា​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​បើចង់​ផ្សំផ្គុំ​គ្រួសារ​ក្នុងពេល​នេះដែរ​តែង​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំកុរ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ឬ​ចុះ​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​

ជំនួញ ៖ ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​វិញ​គ្រាន់បើ​តែ​យ៉ាងណា ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ផងដែរ​ព្រោះ​ភាព​ស៊យ​នៅ​អុកឡុក​យាយី​នៅឡើយ​ទេ​។

ស្នេហា ៖ បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុងការ​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ផងដែរ​៕

spot_img
×