Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល ៖ “​ខ្ញុំ​រង់ចាំ​មើលថា​តើ​ច្បាប់ អូស​កលោក​ឯង​ចូល​គុក​បាន​ឬ​អត់​?” ខណៈ​ទាហាន​ស័ក្តិ​៥​នោះ រត់​ការសង​សំណង​រដ្ឋប្បវេណី និង​បញ្ចប់រឿង​

spot_img

​ភ្នំពេញ ​៖ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បាន​ថ្លែងថា នាពេលនេះ​ជនបង្ក​គ្រោះថ្នាក់ ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ស្លាប់ បាន​កំពុង​ពឹងពាក់​បុគ្គល​ម្នាក់ ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង facebook ដើម្បី​រត់ការ​សង​សំណង​រដ្ឋប្បវេណី និង​បញ្ចប់​រឿងនេះ​។ ខ្ញុំ​រង់ចាំ​មើលថា​តើ​ច្បាប់ អូស​កលោក​ឯង​ចូល​គុក​បាន​ឬ​អត់​?

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃទី​២៩​ខែមេសា​នេះ ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បានប្រកាស​ផ្សព្វ​ផ្សាយដំណឹង​បន្ទាន់ !! !​។ លោក​ថា “​ខ្ញុំ​បានទទួល​ដំណឹង​ថា ពេលនេះ​ជនបង្ក​គ្រោះថ្នាក់​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ស្លាប់ បាន​កំពុង​ពឹងពាក់​បុគ្គល​ម្នាក់​ដែលមាន​ឈ្មោះ​ល្បី​នៅក្នុង facebook ដើម្បី​រត់ការ​សង​សំណង​រដ្ឋប្បវេណី និង​បញ្ចប់​រឿងនេះ​។ ក្នុងនាម​ខ្ញុំ​ជា​អ្នក​បំបែកសំណុំរឿង​នេះ​ផ្ទាល់ ខ្ញុំ​រង់ចាំ​មើលថា​តើ​រឿងនេះ​គេ​ដោះស្រាយ​តាម​រូបភាព​ណា​? តើ​គេ​គិត​យ៉ាងម៉េច​ចំពោះ​បណ្តឹងអាជ្ញា បន្ទាប់ពី​មាន​សំណង​? បុគ្គល​នេះ​សាហាវព្រៃផ្សៃ​ណាស់ បុក​គេ​ហើយ​មិន​ព្រម​ហៅ​រថយន្ត​សង្គ្រោះ​មកជួយ​គ្នា​ទេ បែរជា​បើករថយន្ត​រត់គេចខ្លួន ទុក​ឲ្យ​ជនរងគ្រោះ​ដេកស្លាប់​នៅ​កន្លែងកើតហេតុ​”​។​

​លោក បាន​បញ្ជាក់ថា “​រឿង​សំណង​រដ្ឋប្បវេណី ចង់​សង​អី​សង​ទៅ ប៉ុន្តែ​បណ្តឹងអាជ្ញា អ្នកឯង​ត្រូវតែមាន​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ខ្ញុំ​រង់ចាំ​មើលថា​តើ​ច្បាប់ អូស​កលោក​ឯង​ចូល​គុក​បាន​ឬ​អត់​? ព្រោះ​អី​លោក​ឯង​គ្មាន​សារជាតិ​ជាម​នុស្ស​ទេ លោក​ឯង​បុក​គេ​ហើយ គួរ​ណាស់​តែ​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មកជួយ​សង្គ្រោះ​បឋម យ៉ាងហោចណាស់​អាច​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​បានដែរ តែ​លោក​ឯង​មើលឃើញ​ជីវិត​ជនរងគ្រោះ​មិនបាន​ស្មើនឹង​ជីវិត​សត្វ​ផង​។​

ក្នុងនាម​ខ្ញុំ​ជា​មន្ត្រីនគរបាល​យុត្តិធម៌​មួយរូប ខ្ញុំ​និង​ធ្វើជា​ដើមបណ្តឹង ដើម្បី​ប្តឹង​លោក​ឯង​ទៅ​ស្ថាប័ន​អយ្យការ បើ​ក្នុងករណី​លោក​ឯង​គ្រាន់តែ​បញ្ចប់រឿង​មួយ​នេះ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់​” ។​

​លោក​ថា ខ្ញុំ​បំបែកសំណុំរឿង​នេះ​បាន​ហើយ ! ! ! ជនបង្ក​ឈ្មោះ ឈុន សារ៉េត បច្ចុប្បន្ន​រត់គេចខ្លួន​ដែល​អង្គភាព​ធ្វើការ (​សុំ​លាក់​) មាន ឋានន្តរសក្តិ សក្តិ​៥​កងយោធពល​ខេមរភូមិន្ទ​និង មានមុខ​រប​រកស៊ី​ក្រៅ ខួង​បុកគ្រឹះ គឺ​ស្គាល់​អស់ហើយ ! ! ! ​ធានាថា​មិនយូរ​ទេ និង​អូស​ករ​យកមក​ឲ្យ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ យក​ល្អ​ជនបង្ក​ត្រូវ​ចូលខ្លួន​មក ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​។ អ្នក​អាច​រត់ ប៉ុន្តែ​អ្នក​មិនអាច​គេច​ពី​សំណាញ់​ច្បាប់​បាន​រហូត​ទេ !

​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក Li Qing បានសរសេរថា “​ទាំងអស់​ខាងក្រោម​នេះ ជា​រូប​អាឃាត​ករ​ឈាម​ត្រជាក់​បើក​បុក​មនុស្ស​ហើយ មិន​អន្តរាគមន៍​ហៅ​ឡាន​សង្គ្រោះ បែរ​លើក​ម៉ូតូ​ជនរងគ្រោះ​ចេញ រួច​បន្តដំណើរ​ទៅមុខ​ដោយ​រត់គេច​មិន​ព្រម​ទទួលខុសត្រូវ ឲ្យ​ជនរងគ្រោះ​ស្លាប់​ក្រោម​ដំណក់ទឹកភ្លៀង យ៉ាង​សាហាវព្រៃផ្សៃ​។ ជនបង្ក​ឈ្មោះថា ឈុន សារ៉េត បច្ចុប្បន្ន​រត់គេចខ្លួន​!!! នាង​ខ្ញុំ​និង​តាមដាន​ប្រមាញ់​រឿងនេះ រហូត​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​មកវិញ ។ ចាំមើល​អា​កន្តឿ​ខុស​ខ្នាត​ឈាមខ្មៅ​មួយ​នេះ​វា​រត់​ពូន​ដល់​ក្រហែង​ថ្ម​ណា​!!!”៕​

ដោយ​៖​កូ​ឡាប​

 

spot_img
×