Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ប្រគល់ និង​ទទួល​ម៉ាស់​ចំនួន ២៥ ​ម៉ឺន​ម៉ាស់ សម្រាប់​ចែកជូន ៥ ​ស្ថាប័ន​

spot_img

​ភ្នំពេញ​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បានរៀបចំ​ពិធី​ប្រគល់ និង​ទទួល​នូវ​ម៉ាស់ ចំនួន ២៥​ម៉ឺន​ម៉ាស់ ពី​សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា នា​ថ្ងៃ​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែ​ពិសាខ ឆ្នាំជូត ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង ។​

​ថ្លែង​ក្នុងឱកាស​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​លោកជំទាវ​ផ្ទាល់ លោក​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន ដែល​បាន​ជួយឧបត្ថម្ភ​ជា​សម្ភារ​បរិក្ខារ​ពេទ្យ​បម្រើ​ដល់​វិស័យ​សុខាភិបាល ក៏ដូចជា​គ្រូពេទ្យ​បច្ចេកទេស​ក្នុងការ​ចូលរួម​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩ នៅ​កម្ពុជា ។ ដោយឡែក​ថ្ងៃនេះ សមាគម​សហគ្រិន​ចិន​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ក៏បាន​ចូលរួម​នូវ​ការចែករំលែក​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ លោកជំទាវ នូវ​ការ​ផ្តល់នូវ​ម៉ាស់​ទាំងនេះ​សម្រាប់​បែងចែក​ជូន​ដល់​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន ១០​ម៉ឺន​ម៉ាស់ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ចំនួន ៥​ម៉ឺន​ម៉ាស់ ស្នងការ​រាជធានី​ភ្នំពេញ ចំនួន ៣​ម៉ឺន​ម៉ាស់ រដ្ឋបាល​ខេត្តកណ្តាល ចំនួន ២​ម៉ឺន​មាស់ រដ្ឋបាលខេត្ត​ស្វាយរៀង ៥​ម៉ឺន​ម៉ាស់ ។​

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ។ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមាន​ម​ក្រិត​តិច ក្រោម​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ស្រប​ពេលដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១១៩​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×