Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តា​ម្នាក់​អាយុ​ជិត ​៨០ ​ឆ្នាំ​ជិត​ចូល​មឈូស មិន​ចូល​វត្ត​សុំ​សីល​ទេ មក​ដំឡើង​តណ្ហា ចាប់​ចៅស្រី​ផ្ដួល​រំលោភ

spot_img

​ពោធិ៍សាត់​: សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យម្នាក់​ពាក់ព័ន្ធ​ករណី រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ហេតុនេះ​កើតឡើង​ស្ថិតនៅ ភូមិ​បាក់​ត្រកួន ឃុំ​លាច ស្រុក​ភ្មំ​ក្រវាញ ខេត្តពោធិ៍សាត់ ។ កាលពី​រសៀល​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​១៥​នាទី​។​

​យោងតាម​របាយការណ៍​របស់ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ ឈ្មោះ លឹម មុយ ភេទ​ប្រុស អាយុ​៧៨ ឆ្នាំ បាន​នាំ​ចៅស្រី​បង្កើត​ឈ្មោះ ម​. ក​.​ញ អាយុ ៨ ឆ្មាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​ខាងលើ​ទៅយក​ទឹកក្រូច និង​លុយ​នៅផ្ទះ​របស់ខ្លួន ពេល​ឡើង​ទៅដល់​លើផ្ទះ​ជនសង្ស័យ​ត្រូវជា​ជីតា​បង្កើតបាន​ចាប់​ចៅស្រី​ផ្ដួល​ទៅលើ​ក្ដារ ហើយ​ចាប់​សំរាត​ខោ រួច​ឡើង​ពោ​ក​ពីលើ យក​ប្រដាប់ភេទ​ខ្លួន ដាក់​ញុ​លៗ​ទៅលើ​ប្រដាប់ភេទ​ក្មេងស្រី​មួយសន្ទុះ ធ្វើអោយ​ក្មេងស្រី​ឈឺ ក៏ ច្រាន​គាត់​ចេញ រួច​ងើប​ស្លៀកខោ​រៀងៗ​ខ្លួន​(​មិនបាន​សម្រេច​) ហើយ​ជនសង្ស័យ​បាន​ហាម​ចៅស្រី​មិន​ឲ្យ​និយាយប្រាប់​អ្នកណាម្នាក់​ឲ្យ​ដឹង​ពី​រឿងនេះ​នោះឡើយ ។​រហូត ដល់ពេល​ល្ងាច​ឡើង​នា​ថ្ងៃ​ដដែល​កុមារី​រងគ្រោះ បាន​យក​រឿងនេះ​មក​ប្រាប់​ម្ដាយបង្កើត​របស់ខ្លួន​។​

​ក្រោយពី​ស្តាប់​រៀបរាប់​របស់​កូនស្រី​អំពី​ដំណើររឿង​ដ៍​អាក្រាត​មួយ​នេះ ម្ដាយ​ជនរងគ្រោះ​មានការ​អាណិតអាសូរ​ស្រី​ពន់ពេក​ក៏បាន​នាំ​កូនស្រី​របស់ខ្លួន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ នៅ​ព្រឹក​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ។​

​លោក តាន់ គា​រិ​ទ្ធ អធិការនគរបាល​ស្រុក​ភ្នំក្រវាញ ក្រោយពេល​ទទួល​បណ្តឹង​របស់​ជនរងគ្រោះ​លោក បាន​ចាត់​កម្លាំង ចុះ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​លា​ច​ទៅដល់​ផ្ទះ​ជនសង្ស័យ ឈ្មោះ​លឹម មុយ ដើម្បី​ឃាត់ខ្លួន​យកមក​សួរនាំ តែ​មិនឃើញ​ជនសង្ស័យ នៅផ្ទះ រហូតមកដល់​ថ្ងៃទី​២៩​នេះ​សមត្ថ​កិ​ចក​ច​នៅតែ​តាម​ប្រ​ម៉ាញ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​យកមក​បង្ក​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×