Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដែល​បង្រៀន​ដោយ​លោកគ្រូ ឡុង សារិន មិនបាន​ឆ្លងកាត់​ការពិនិត្យ​របស់​ក្រសួង​អប់រំ​ឡើយ ជាហេតុ​បង្កើតឱ្យមាន​អធិករណ៍​

spot_img

​ភ្នំពេញ​៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា បានប្រកាស​ព័ត៌មាន​ពី​ករណី​សំណើសុំ​ធ្វើការ​ណែនាំ​ដល់​សាស្ត្រាចារ្យ ឡុង សារិន បង្រៀន​​នៅ​ក្រុមហ៊ុន E-School Cambodia តាម​សំណើ​របស់​គណៈសង្ឃ​នាយក នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។​

ក្រសួង​អប់រំ បាន​បញ្ជាក់ថា លោកគ្រូ ឡុង សារិន គឺជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​ម្នាក់ ដែល​កំពុង​បង្រៀន​នៅតាម​សាលា​ឯកជន និង​បាន​​ថត​វីដេអូ​សម្រាប់​ក្រុមហ៊ុន E-School Cambodia​។ វីដេអូ​ដែល​បង្រៀន​ដោយ​លោកគ្រូ ឡុង សារិន មិនបាន​ឆ្លងកាត់​ការពិនិត្យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឡើយ ជាហេតុ​បង្កើតឱ្យមាន​អធិករណ៍​។​

​ទោះយ៉ាងណា បើតាម​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ ៨​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្លែង​អំណរ​អរគុណ​ជា​អនេក​កប្ប​ការ​ជាទីបំផុត​ចំពោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានទូល​ថ្វាយ​មក សម្តេចព្រះ​មហាសង្ឃរាជ និង​សម្តេចព្រះ​សង្ឃនាយក​ក្នុងករណី សាស្ត្រាចារ្យ ឡុង សារិន។​

​សូម​ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​ប្រជា​ពុទ្ធបរិស័ទ​គ្រប់រូប ព្រះមេត្តា និង​មេត្តា​ទទួលយកនិង​រក្សា​ភាព​ស្ងៀមស្ងាត់​បញ្ចប់​ការលើកឡើង​ពី​បញ្ហា​នេះ​បន្តទៀត សូម​ព្រះមេត្តា និង​មេត្តា​ជ្រាប ។​

​ឆ្លៀត​ក្នុងឱកាស​នេះ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជូនពរ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រី និង​សហការី​សូម​ទទួលបាន​នូវ​ឧ​ត្ត​ម​ពុទ្ធពរ​ទាំង​បួន​ប្រការ​។​

​គណៈសង្ឃ​នាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិត​មួយច្បាប់ “​លេខ​ពិសេស​” សូម​ចម្រើនពរ​ជូន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការណែនាំ​ដល់​សាស្ត្រាចារ្យ ឡុង សារិន បង្រៀន​​នៅ​ក្រុមហ៊ុន E-School Cambodia ដែល​ការបង្រៀន​របស់​សាស្ត្រា​ចារ្យ​រូបនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​​យ៉ាងធ្ងន់ធ្ងរ ។​

​យោងតាម​វីដេអូ​ឃ្លី​ប​បង្រៀន​មុខវិជ្ជា​តែងសេចក្តី ស្ដីពី “​ទសជាតក​” កាលពី​ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2019 ហើយ​ទើប​យកមក​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សារជាថ្មី​ឡើងវិញ​។​

​យោងតាម​លិខិត​របស់​គណៈសង្ឃ​នាយក​ដែល​ធ្វើ​នៅ​ថ្ងៃ​អង្គារ ៧​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣
​ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ បានដឹងថា សាស្ត្រាចារ្យ​ឡុ ង សារិន បាន​បង្រៀន​តាម​អន​ឡាញ​ដល់​សិស្សានុសិស្ស​ត្រង់ចំណុច​​ប្រៀបធៀប​រវាង​ព្រះសង្ឃ​គណៈមហានិកាយ​និង​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ ដោយ​ក្នុងនោះ​បង្ហាញ​ពី​ការបន្តុះ​បង្អាប់​ដល់​បាតាល​និង​លើក​ម្ខាង​ដល់​កំពូល​ដែល​ផ្ទុយទៅនឹង​ភាព​ពិត​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​។ ឧទាហរណ៍​គាត់​លើកឡើងថា​ព្រះសង្ឃ​​គណៈធម្មយុត្តិកនិកាយ​ប្រព្រឹត្ត​វិន័យ​តឹងរ៉ឹង​ដូច​លោក​ធុតង្គ មិន​កាន់​លុយ​ទោះ​ក្នុងសម័យ​គេ​មាន​លុយ​ក៏ដោយ​មិន​ប្រើ​ទូរស័ព្ទ​និង​មិន​ពាក់​​ស្បែកជើង​ជាដើម ហើយ​ប្រើ​សម្ដី​ឡកឡឺយ​បន្តុះបង្អាប់ នឹងដាក់​បន្ទាប​ព្រះសង្ឃ​គណៈមហានិកាយ​ស្មើដោយ​បព្វជិត គ្មាន​វិន័យ ប្រព្រឹត្ត​ធូររលុង​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន​ហាក់ដូចជា​អាក្រក់​ណាស់​ពិបាក​នឹង​គោរព​។ ការណ៍​នេះ​គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា​យល់ឃើញ​ថា​ការបង្រៀន​របស់​សាស្ត្រាចារ្យ​រូបនេះ​ត្រង់ចំណុច​ប្រៀបធៀប​ព្រះសង្ឃ​ទាំងពីរ​គណៈ​គ្មាន​មូលដ្ឋាន​ពិតជា​ខ្វះ​សុចរិត​​ភាពខ្វះ​ការស្រាវជ្រាវ​ស៊ីជម្រៅ​គ្មាន​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន​គ្មាន​យុត្តិធម៌​គ្មាន​សច្ចធម៌​ការសន្និដ្ឋាន​ខុស​ស្ថានភាព​ពិត​ផ្ទុយ​នឹង​គោលការណ៍​​របស់ រាជរដ្ឋាភិបាល​ស្ដីពី​សុខដុម​នីយកម្ម​សាសនា​ដែល​គណៈសង្ឃ​មហានិកាយ​ពុំ​អាច​ទទួលយក​បានឡើយ​។ សួរថា​តើ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​វត្ត​ណាមួយ​ដែល​ព្រះសង្ឃ​ធម្មយុត្តិ​មិន​កាន់​លុយ​មិន​ប្រើ​ទូរស័ព្ទ និង​មិន​ពាក់​ស្បែកជើង​នោះ​? ម្យ៉ាងទៀត​​ការបង្រៀន​ប្រកបដោយ​កំហុសឆ្គង​នេះ​ពិតជា​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ផ្នត់ គំនិត​យុវជន​គ្រប់​ជំនាន់​និង​ពុទ្ធបរិស័ទ​ទូទៅ​ដែល​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​និង​អាចមាន​ការរើសអើង​លើ​ព្រះសង្ឃ​គណៈមហានិកាយ​ទៀតផង​។​

​ចំពោះ​លិខិត​បំភ្លឺ​របស់​ក្រុមហ៊ុន​E-School Cambodia គណៈសង្ឃ​នាយក​មិនអាច​ទទួលយក​បានឡើយ​ព្រោះ​ខ្លឹមសារ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ភាព​ខុសឆ្គង​របស់លោក​ឡុង​សារិន​។​

​ផ្អែកលើ​មូលដ្ឋាន​នេះ គណៈសង្ឃ​កម្ពុជា​សូម​ស្នើ​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើ​ការណែនាំ​ដល់​​សាស្ត្រាចារ្យ​រូបនេះ​ឲ្យ​កែតម្រូវ​នូវ​ការបង្រៀន​របស់ខ្លួន​ត្រង់ចំណុច​ប្រៀបធៀប​នេះ​និង​ចេញ​សុំទោស​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​​ជា​សាធារណៈ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×