Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ នៅ​ប្រទេស​ថៃ​ដែល​អស់​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ ចាប់ពី​ថ្ងៃទី​ ២៦ ខែមីនា​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​ដោយ​ស្វ័យប្រវត្តិ​

spot_img

​ភ្នំពេញ​៖ ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​​សេចក្តីជូនដំណឹង​ស្តីពី​ការអនុគ្រោះ​បន្ត​ឲ្យ​ស្នាក់នៅ និង​ធ្វើការ​ជា​បណ្តោះអាសន្ន សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ក្នុងស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​គណៈរដ្ឋមន្ត្រី​ថៃ បានសម្រេច​អនុគ្រោះ​បន្ត​សុពលភាព​នៃ​ការ​ស្នាក់នៅ​សម្រាប់​ជនបរទេស ដែល​អាច​សម្រួល​ដល់​ព​ល​រដ្ឋ សិស្ស​-​និស្សិត និង​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ ដូចតទៅ​៖

– ពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ ដែល​អស់​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ ចាប់ពី​ថ្ងៃទី​២៦ ខែមីនា​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់នៅ​ដោយ​ស្វ័យប្រវត្តិ រហូតដល់​ថ្ងៃទី​៣១ ខែ កក្កដា ឆ្នាំ ២០២០ ដោយ​ពុំមាន​ការផាកពិន័យ​លើ​ការ​ស្នាក់នៅ​លើស​កំណត់ ប៉ុន្តែ មិន​អនុញ្ញាត​ឲ្យ​ធ្វើការ​នោះទេ​។​

– ពលករ​ខ្មែរ​ដែល​និយោជក​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង​ឬ​មន្ទីរ​ការងារ​ក្រុង​/​ខេត្ត តាម​ប្រព័ន្ធ​អន​ឡាញ រួចរាល់​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ អាច​បន្តធ្វើ​ការជាប​ណ្តោះ​អាសន្ន រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

– ប្រជាពលរដ្ឋ​ខ្មែរ​រួមទាំង​ពលករ ដែល​ត្រូវ​បង្ហាញខ្លួន​ក្នុង​រយៈពេល​៩០​ថ្ងៃ ចន្លោះ​ពីថ្ងៃ​ទី​២៦ ខែមីនា ដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ មិន​តម្រូវ​ឲ្យ​ទៅ​បង្ហាញខ្លួន​ទេ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​សូម​ស្វែងយល់​បន្ថែម​ពី​វិធានការ​នានា​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដទៃទៀត ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ៕

ដោយ​៖​កូ​ឡាប​

spot_img
×