Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថម​បើកភ្នែក​ធំៗ ហើយ​លាន់មាត់​ថា តើ​ពិត​មែនឬ​?​ សម្តេច​តេ​ជោ ផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​ជនជាតិ​អាមេរិក​ម្នាក់​​លោក​អ៊ុក បញ្ញា និង ភរិយា យល់ព្រម​ខ្ជាក់​ដី​ជូន​លោក​ថម​វិញ

spot_img

​កំពត ៖ នៅ​យប់​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ដោយ​ទទួលបាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​សាលា​ខេត្តកំពត មាន​បេី​ក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដេី​ម្បី​ដោះស្រាយ​បញ្ចប់​ករណី​វិវាទ​រវាង​លោក​ថម ជនជាតិ​អាមេរិកាំង និង លោក អ៊ុក បញ្ញា និង​ភរិយា ក្រោម​អធិបតីភាព ឯកឧត្ដម ជាវ តា​យ អភិបាល​ខេត្តកំពត និង ឯកឧត្ដម ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត ។

​ក្នុង​ដំណោះស្រាយ​នេះ លោក អ៊ុក បញ្ញា និង ភរិយា បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត ផ្ទេរសិទ្ធិ​ដីធ្លី​ចំនួន ៦​ឡូត៍ ស្ថិតនៅ​ស្រុក ទឹកឈូ ខេត្តកំពត ជូន​លោក​ថម វិញ​ដេ​ី​ម្បី​គ្រប់គ្រង​ជា​ម្ចាស់​កម្មសិទ្ធិ ។ លោក អ៊ុក បញ្ញា ក៏បាន​ឯកភាព​យល់ព្រម​ដក​ពាក្យបណ្ដឹង ឈប់​ប្ដឹងផ្ដល់​អ្នកបកប្រែ​របស់​លោក​ថម​ចាប់ពី​ព្រឹក​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ តទៅ ។

​បន្ទាប់មក​លោក​ថម និង លោក អ៊ុក បញ្ញា បាន​ចាប់ដៃគ្នា​និង​បន្ត​រាប់អាន​គ្នា​ជាធម្មតា​ដោយ​គ្មាន​ការ​គុំ​គួ​ន​អ្វី​ឡេ​ី​យ ។

​លោក​ថម អាយុ ៧៣ ឆ្នាំ ជនជាតិ អាមេរិកាំង បាន​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​លោក និង​បាន អរគុណ ឯកឧត្ដម ដួង តារា និង ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ជួយ​ឈឺឆ្អាល​និង​ជ្រោមជ្រែង​រហូត​លោក​ទទួលបាន​យុត្តិធម៌ ។​

​ឯកឧត្ដម ដួង តារា ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៣០​មេសា​នេះ​ថា ” សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​យុ​ត្តិ​ធ​ម៍​ដល់​ជនជាតិ​អាមេរិកាំង (​ថម​) ហើយ​នៅ​យប់​នេះ​! (O’BRIEN GEORGE ALLEN)”​។​

​ឯកឧត្ដម បាន​បន្តថា “​កាលពី​ម៉ោង ៧០០ យប់មិញ ខ្ញុំ​បានធ្វើ​ដំណើរ​ពី​ភ្នំពេញ​មកកាន់​ខេត្តកំពត​ជាមួយ ថម​។ ក្រោម​ការយកចិត្តទុកដាក់​ដោះស្រាយ​ប្រកបដោយ​គតិបណ្ឌិត និង​ព្រហ្មវិហារ​ធ​ម៍​ដ៏​មហា​ធំធេង​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​លោក​ថម ត្រូវបាន​ទទួល​យុ​ត្តិ​ធ​ម៍​ពិតប្រាកដ​នៅ​យប់​នេះ​។ ដីធ្លី​ដែល​បាត់បង់​ទាំងអស់​ដោយសារ​ប្អូន​ធ​ម៍​ដែលជា​ជនជាតិខ្មែរ គឺ​គាត់​បានទទួល​ត្រឡប់មកវិញ ដោយ​ភាគី​ម្ខាង​ទៀត​បានទទួល​ស្គាល់​កំហុស​ខ្លួន ហើយ​សុខចិត្ត​ប្រគល់​ដីជូ​ន លោក ថម វិញ​ទាំងអស់ ដោយបាន​សុំទោស​ចំពោះ​កំហុសឆ្គង​របស់​ខ្លូន​និង​បាន​សុំ​លោក​ថម​រាប់អាន​គ្នាត​ទៅមុខទៀត ដែល​នេះ​គឺជា​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​”​។

​ឯកឧត្ដម បាន​បញ្ជាក់ថា ” ខ្ញុំ​ពិតជា​រំភើបចិត្ត​ក្រៃលែង​ចំពោះ​ការយកចិត្តទុកដាក់​ប្រកបដោយ​ព្រហ្មវិហារ​ធ​ម៍ និង​ក្តី​សណ្តោស​ដ៏​ធំធេង​បំផុត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ជួយ​ដោះស្រាយ​ដោយផ្ទាល់​និង​លឿន​បំផុត​ចំពោះ​ករណី លោក​ថម (​កាលពី​ថ្ងៃ​សុក្រ​ទី​២៤ -៣០ មេសា​) ដែល​បានទទួល​ល​ទ្ឋ​ផល​គួរ​ឲ្យ​ពេញចិត្ត​ខ្លាំង​បំផុត​។​

​លោក​ថម ពេលនេះ​មាន​ស្នាមញញឹម​ឡើងវិញ​ហើយ គាត់​សប្បាយចិត្ត​ខ្លាំងណាស់ ហើយ​គាត់​គ្រវីក្បាល​ត​តា​ត់ និង​បើកភ្នែក​ធំៗ ជាច្រើនលើក​ច្រើនសារ ហើយ​លាន់មាត់​ថា តើ​ពិត​មែនឬ​? គឺ​មិនគួរ​ឲ្យ​ជឿ​សោះ​ថា​ពិតជា​មាន​យុ​ត្តិ​ធ​ម៍​សម្រាប់​រូបលោក​ដែលជា​ជនបរទេស​ម្នាក់​ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា ហើយ​មានរឿង​ដ៏​សោកសៅ​បំផុត​នេះ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​! ។​

​លោក​ថម បាន​គោរព​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បានផ្តល់​យុ​ត្តិ​ធ​ម៍​ជូន​រូបលោក ហើយ​លោក​នឹង​ចងចាំ​អំពើ​ល្អ​របស់​កម្ពុជា​ជា​រៀងរហូត​។ ពេលនេះ លោក​ថម និង​ខ្ញុំ​កំពុងស្នាក់នៅ​កំពត​មួយ​យប់​។​

​សូម​អរគុណ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ដែល​បាន​ចូលរួម​ជួយ​ដោះស្រាយ​ក្នុង​រឿងនេះ និ​អរគុណ​បងប្អូន​ជាទីគោរព​ស្រឡាញ់​ទាំងអស់ ដែល​បាន​ចូលរួម​អាណិតអាសូរ​ដល់​ថម​ក្នុង​រឿងនេះ​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​កុំបី​ខាន​។​

​យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕​

ដោយ​៖​កូ​ឡាប​

spot_img
×