Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់​បង្កើត​មុខរបរ​រកស៊ី​លួចលាក់ និង​ប្រើ​កាំភ្លើង​២​ដើម ត្រូវ​កម្លាំង​នគរបាលឃាត់ខ្លួន ករណី​ជួញដូរ និង​រក្សាទុកសារធាតុ​ញៀន​

spot_img

​ព្រះសីហនុ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក ដោយ​ខុស​នូវ​សារធាតុ​ញៀន​ប្រដាប់អាវុធ កាំភ្លើងខ្លី​ចំនួន ០២ ដើម​ម៉ាក​(​រ៉ូ​លូ​បាញ់​គ្រាប់​ពិត​ចំនួន ០១ ដើម គ្រាប់​ចំនួន ១០ គ្រាប់ និង Look​ប្រើ​ហ្គេ​ស​ចំនួន ០១ ដើម​) ។

​ប្រតិបត្តិការ​ខាងលើ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​នឹង​៤០​នាទី នៅ​ចំណុច​ចំការ​ខ្នុរ​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណារិន្ន ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នូ បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ ប៊ុន មី​ដូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ ស្នាក់នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

ដកហូត​វត្ថុតាង​រួមមាន​៖ ១-​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១០​កញ្ចប់ (​ធំ​០៦​កញ្ចប់​, តូច ០៤​កញ្ចប់​), ២-​ទូរស័ព្ទដៃ ០៣​គ្រឿង​ម៉ាក​(OPPO ចំនួន​០២​គ្រឿង និង​iPhone​ចំនួន​០១​គ្រឿង​), ៣-​កាំភ្លើងខ្លី​ចំនួន ០២​ដើម​ម៉ាក​(​រ៉ូ​លូ បាញ់​គ្រាប់​ពិត​ចំនួន ០១​ដើម គ្រាប់​ចំនួន​១០​គ្រាប់ និង​Lock ប្រើ​ហ្គេ​ស​ចំនួន​០១​ដើម)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​សាកសួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

​ដោយ​៖​កូ​ឡាប​

spot_img
×