Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​កា​បី​ន​ភ្លើង ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ក្បែរ​ចម្រុះ​ជ្រូក​ស្ទឹងមានជ័យ​

spot_img

ភ្នំពេញ​៖ ទុស្សេ​ចរន្តអគ្គិសនី​កា​បី​ន​ភ្លើង​ឆាបឆេះ​ជា​អណ្ដាតភ្លើង បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិ​ច និង​រថយន្ត​អគ្គីភ័យ​ចេញ​អន្តរា​គម៍​ជួយ​បាញ់​ពន្លត់ យ៉ាង​ញ៉ាប់​ដៃ​ញ៉ាប់​ជើង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃទី​២៩ ខែមេសា​ឆ្នាំ​២០២០ នៅត្រង់ចំណុច ច្រមុះជ្រូក​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ពេល​ហេតុ គេ​បានឃើញ​ផ្សែងហុយ​ចេញពី​កា​បី​ន​ភ្លើង​ជាប់​និង​បង្គោល​ភ្លើង​១​ដើម ហើយ​ភ្លាមនោះ​ក៏មាន​លេចចេញ​ជា​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​ពេលនោះ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ក៏បាន​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​អស់​ជាច្រើន​បំពង់​តែ​មិន​រលត់ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ទាក់ទង​ទៅខាង EDC ឲ្យ​ជួយ​មក​បិទ​ចរន្ត​ភ្លើង ភ្លាមៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះជួយ​អន្តរា​គម៍ បាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់ជើង រហូត​រលត់​ភ្លើង​ទៅវិញ​ជា​ស្ថាពរ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១​គ្រឿង ។​

ក្នុងករណី​អគ្គិភ័យ​នេះ មិន​បណ្ដាល​ឲ្យ​ភ្លើង​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ ហើយក៏​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះដែរ ។​

​អគ្គិសនី​កម្ពុជា – EDC បានប្រកាសថា នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ២២:២៦​នាទី​យប់ អគ្គិសនី​កម្ពុជា សូម​ធ្វើ​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​បន្ទប់​ភ្លើង​លេខ​819, 1439, PT1725 និង P1292 ដើម្បី​ធ្វើការ​សម្រួល​ដល់​ក្រុមការងារ​ពន្លត់​អគ្គិភ័យ ធ្វើការ​ពន្លត់ភ្លើង​ដែល​បាន​ឆាបឆេះ នៅ​ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ស្ថិតនៅ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ក្រុមការងារ​បច្ចេកទេស​បានធ្វើការ​ពិនិត្យ និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ​នៅ វេលា​ម៉ោង​២២:៣៧​នាទី​យប់ លើកលែងតែ​បន្ទប់​ភ្លើង​លេខ​P1292 មូលហេតុ​ដោយសារ​ឆេះ​ខ្សែកាប​អុ​ប​ទិ​ក បណ្ដាល​ឲ្យ​រលាត់​ខ្សែបណ្ដាញ​តង់ស្យុង​ទាប​(LV)​។​
​ក្រុមការងារ​នឹង​ខិតខំ​ជួសជុល​ឲ្យ​អតិថិជន ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ នៅវេលា​ម៉ោង ១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០៕​ដោយ៖ CEN

spot_img
×