Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​២៩​មេសា គ្មាន​អ្នកជំងឺ​កូ​វីដ​១៩ ជាសះស្បើយ និង​គ្មាន​អ្នក​ឆ្លង​ថ្មី​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី ៣០ មេសា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩ ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជាសះស្បើយ​ថ្មី​ទេ ដូច្នេះ​ករណី​ជាសះស្បើយ​មាន​ចំនួន​១១៩​នាក់​ដដែល ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន ៣​នាក់​ដដែល ។


​ប្រភព​ដដែល បាន​បន្តថា ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​

​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 11975 ស្មើនឹង 736 ក្នុង​១​លាន​នាក់​៕ដោយ៖កូឡាប

spot_img
×