Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនល្មើស​ម្នាក់ យក​ដែកគាស់​ពិតាន​ផ្ទះ ចូល​គាស់​បំបែក​កញ្ចក់​រថយន្ត ប៉ុនប៉ង​យក​ទ្រព្យសម្បតិ្ត

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើធ្វើការ​ឃាត់ខ្លួន ដោយ​យក​ដែកគាស់​ពិតាន​ផ្ទះ ចូល​គាស់​បំបែក​កញ្ចក់​រថយន្ត ប៉ុនប៉ង​យក​ទ្រព្យសម្បតិ្ត កើតហេតុ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១​រំលងអធ្រាត្រ នៅ​ចំណុច​ផ្ទះ​លេខ​១២២៧ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ថៃ ហៅ ស្វិត ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និង​មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន មាន​ផ្ទុក​សារធាតុ​ញៀន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈី​វ ស៊ឺ​ស្រ៊ុន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ផ្ទះ​លេខ​៤៤ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ ។ សម្ភារ​ខូចខាត ៖ បែក​កញ្ចក់ទ្វារ​មុខ​រថយន្ត​ចំនួន ៣ គ្រឿង ។

​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ ឈី​វ ស៊ឺ​ស្រ៊ុន បាន​យក​រថយន្ត​ចំនួន​៣​គ្រឿង មក​ចត​ទុក​ក្នុងផ្ទះ​លេខ​១២២៧ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​៣ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ចំណុចកើតហេតុ​) រួច​ទៅ​សម្រាក​នៅផ្ទះ​មួយ​ផ្សេងទៀត ។ លុះ​មកដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​និង​០០​នាទី ជនរងគ្រោះ​ឈ្មោះ ឈី​វ ស៊ឺ​ស្រ៊ុន បានមក​មើល​ផ្ទះ​ដែល​ទុក​រថយន្ត​វិញ ស្រាប់តែ​ឃើញ​សម្ភារ​ក្នុងផ្ទះ​រាយប៉ាយ ហើយ​នៅលើ​ពិតាន​ផ្ទះ​មាន​ស្នាម​គាស់ និង​មាន​ស្នាម​បែក​កញ្ចក់ទ្វារ​មុខ​រថយន្ត​ទាំង​៣​គ្រឿង (​តែ​ពុំមាន​បាត់​សម្ភារ​អ្វី​ផ្សេងទៀត​ទេ​) ភ្លាមនោះ​ជនរងគ្រោះ​ឈ្មោះ ឈី​វ ស៊ឺ​ស្រ៊ុន បាន​ពិនិត្យមើល​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ ឃើញ​ស្គាល់​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ថៃ ហៅ ស្វិត ជា​អ្នក​មក​ធ្វើ​សកម្មក​ភាព​យក​ដែក​មក​គាស់​ពិតាន​ផ្ទះ ចូលមក​គាស់​បំបែក​ទ្វារ​កញ្ចក់​មុខ​រថយន្ត​របស់គាត់ ប៉ុនប៉ង​លួច​យក​ទ្រព្យសម្បត្តិ កាលពី​វេលា​ម៉ោង​១​និង​០០​នាទី រំលងអធ្រាត្រ ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​។ ឃើញ​ដូច​នោះ ជនរងគ្រោះ​ឈ្មោះ ឈី​វ ស៊ឺ​ស្រ៊ុន និង ក្រុមគ្រួសារ ក៏បាន​តាមរក​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ថៃ ហៅ ស្វិត រហូតដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៩ ខែ មេសា ឆ្នាំ​២០២០ ទើប​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ថៃ ហៅ ស្វិត កំពុង​ឈរ​នៅ​ចំណុច​ផ្លូវលំ (​សំណង់​មិន​រៀបរយ​) ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏​ឃាត់ខ្លួន​យកមក​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​ចាត់ការ​តាមច្បាប់​តែម្តង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ មាស ចាន់​ថៃ ហៅ ស្វិត ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕​ដោយ​៖CEN


spot_img
×