Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​១​ល្វែង ខូ​ត​ខាត​ទ្រព្យសម្បត្តិ​អស់​ជាង​២​ពាន់​ដុល្លារ​ នៅមុខកាសា

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថានៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៥​នាទី មាន​ករណី អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ​16E0 ក្រុម​143 ផ្លូវ​លេខ​47 ភូមិ​11 សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​ខូ​ត​ខាត​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​២​ពាន់​ដុល្លារ​។ ចំណែក​អគ្គិសនី​កម្ពុជា សូម​ធ្វើ​ការផ្អាក​ការផ្គត់ផ្គង់ ចរន្តអគ្គិសនី​បណ្តោះអាសន្ន នៅ​បន្ទប់​ភ្លើង​លេខ​027-F6 ដើម្បី​ធ្វើការ​សម្រួល ដល់​ក្រុមការងារ​ពន្លត់​អគ្គិភ័យ​ធ្វើការ​ពន្លត់ភ្លើង​។​

​ម្ចាស់ផ្ទះ​ឈ្មោះ មាស សារ៉ន ភេទ​ប្រុស អាយុ​67​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិក​ភូមិ​11 ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​
​ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​១០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៩​គ្រឿង និង​រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង​។​
​សម្ភារ​ខូចខាត រួមមាន របស់​ប្រើប្រាស់​ក្នុងផ្ទះ​អស់​ប្រហែល​60% សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​2000​ដុល្លារ និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ មូលហេតុ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​

​អគ្គិសនី​កម្ពុជា សូម​ធ្វើ​ការផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​បណ្តោះអាសន្ន​នៅ​បន្ទប់​ភ្លើង​លេខ​027-F6 ដើម្បី​ធ្វើការ​សម្រួល​ដល់​ក្រុមការងារ​ពន្លត់​អគ្គិភ័យ​ធ្វើការ​ពន្លត់ភ្លើង​ដែល​បាន​ឆាបឆេះ ដែលមាន​ទីតាំង​ស្ថិតនៅ ផ្លូវ​ស៊ី​សុ​វ​ត្តិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ពិនិត្យ ដើម្បី​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើងវិញ នៅពេល​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​៕​ដោយ​៖​កូ​ឡាប​

spot_img
×