Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ប្រកាស​គ្មាន​ករណី​ឆ្លង​វីរុស COVID-19 ក្នុងស្រុក​លើកដំបូង​

spot_img

​កូរ៉េខាងត្បូង បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គ្មាន​ការឆ្លង​វីរុស COVID-19​ក្នុងស្រុក​ជា​លើកដំបូង ចាប់តាំងពី​មានការ​ផ្ទុះ​ខ្លាំង​កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​នេះ​។​

​ស្ថាន​ប័ន​ខាងលើ​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ៤​នាក់ ប៉ុន្តែ​វា​ជា​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស ហើយ​រហូតមក​ដល់ពេលនេះ តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ១០.៧៦៥​នាក់​។​

​ចំនួន​អ្នកស្លាប់​កើនឡើង​ម្នាក់ បណ្តាល​ឲ្យ​តួលេខ​នៃ​អ្នក​ឆ្លង​សរុប​កើន​ដល់ ២៤៧​នាក់​។​

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ ព្រះវិហារ​ធំៗ​នៅក្នុង​ប្រទេស​បាន​បើក​ដំណើរការ​វិញ ក្រោយពេល​រដ្ឋាភិបាល​បាន​បន្ធូរ​ការ​រឹតបន្តឹង លើ​ការប្រមូលផ្តុំ​បែប​សា​សា​នា ចំ​ពេលដែល​ការឆ្លង​វីរុស COVID-19 មាន​ភាព​ធូរស្រាល​។​

​កូរ៉េខាងត្បូង មានការ​ឆ្លង​ផ្ទុះ​ខ្លាំង​ចេញពី​ព្រះវិហារ​គ្រឹ​ស្ត​សាសនា​ឈ្មោះ Shincheonji​។ ការផ្ទុះ​ឆ្លង​ក្នុង​វិហារ​នោះ​ស្មើនឹង​ចំនួន​ប្រហែល​ពាក់កណ្តាល នៃ​តួលេខ​ឆ្លង​សរុប​ទូទាំងប្រទេស​។​

​ប្រទេស​ដែលមាន​ប្រជាជន ៥១​លាន​នាក់​នេះ ក៏​បន្ថែម​ពេល​អនុវត្ត​គម្លាត​សង្គម​ផងដែរ​រហូតដល់​ថ្ងៃទី ៥ ខែឧសភា​ខាងមុខ ប៉ុន្តែ​ក៏មាន​ការបន្ធូរបន្ថយ​ផងដែរ សម្រាប់​ការប្រមូលផ្តុំ​បែប​សាសនា និង​កីឡា​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×