Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​បី​គ្រួសារ នៅ​ភូមិ​ចក​បាត់បង់​នៅ​ជំនឿ​ទុកចិត្ត លើ​អាជ្ញាធរ​ខេត្តតាកែវ ដោយសារ​គេ​បោះបង្គោល​ដី ចូលដល់​ក្នុង​សំ​យ៉ាប​ផ្ទះ​ដែល​ធ្លា​ប់រស់ នៅ​ជាង​៤០​ឆ្នាំ​

spot_img

​តាកែវៈ សុទ្ធតែជា​មន្ត្រី​បម្រើ​ការងារ​ឲ្យ​រដ្ឋ រស់នៅ​ចាំ​នៅ​លើដី​របស់ខ្លួន ជាង​៤០​ឆ្នាំ​មកហើយ តែ​មក​ត្រូវ​អាជ្ញា​រធរ​ខេត្ត សម្រេច​កាត់​ដី​របស់​ពួកគាត់ ឲ្យ​ទៅ​បុគ្គល​ដែលមាន​ទឹកប្រាក់​ទៅវិញ ពួកគាត់​លើកដៃ​ម្រាមដៃ​១០​ស្នើសុំ​ឲ្យ​សម្តេច​តេ​ជោ ជួយ​ក្រោយ​គេ​ដាំ​បង្គោល ចូលក្នុង​សំយាបផ្ទះ​ទៅហើយ ។​

​ការឈឺចាប់​កាន់តែ​កើតមាន សេចក្តីទុកចិត្ត​ទៅលើ​អាជ្ញាធរ​ខេត្តតាកែវ កាន់តែ​បាត់បង់ ចំពោះ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដោយសារតែ ពួកគាត់​មក​រស់​នៅលើ​ទឹកដី​នេះ ជា​យូរ​មកហើយ​ជាង​៤០​ឆ្នាំ កាន់កាប់​លើដី​នៅក្នុង​ភូមិ​ឃុំ​ខាងលើ រស់នៅ​ទល់មុខ​ត្រពាំងទឹក​សាធារណៈ​មួយ តែ​មកដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​នេះ បែរជា​អាជ្ញាធរ​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្ត រួម​ជាមួយនិង​ក្រុមការងារ កាន់​លិខិត​បញ្ជា​បេសកកម្ម មក​អនុវត្ត ស្នើសុំ​អន្តរាគមន៍​ដក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ឲ្យ​មន្ត្រី​ភូមិបាល​បោះបង្គោល កំណត់​ព្រំ​ក្បាលដី​លេខ ៩១៦ និង ៩២១ ចុះ​ថ្ងៃទី ២១​ខែកុម្ភៈ ឆ្នាំ​២០២០ របស់​ឈ្មោះ សុខ ទូច និង​ប្រពន្ធ​ឈ្មោះ ធុន សាម៉ន ទៅវិញ ។

​អុំ​ប្រុស សុខ កុសល អាយុ​៦៤​ឆ្នាំ អតីត​យោធា និង​អុំ​ស្រី​ទឹម អូន អាយុ ៥៣​ឆ្នាំ បាន​និយាយ​រៀប​រាប់ទាំង​ក្តុកក្តួល​ក្នុង​ចិត្ត និង​អស់ជំនឿ​ទៅលើ​អាជ្ញាធរ ខណៈដែល​ចំណាត់ការ​នេះ បានធ្វើ​ឲ្យ​ពួកគាត់​សឹងតែ​ក្អួត​ឈាម ព្រោះ​ត្រូវ​បាត់បង់​ដី​របស់ខ្លួន​ដែល​រស់នៅ​ជាង ៤០​ឆ្នាំ មក​ឲ្យ​បុគ្គល​ដែលមាន​លុយ​ទៅវិញ ។ ពួកគាត់​បាននាំគ្នា និយាយទៀតថា បើ​កាត់​ប្លង់​យក​របៀប​នឹង​បាន តើ​ឲ្យ​ពួកគាត់ ទៅ​ដើរ​លើផ្លូវ​ណា​ទៀត បើ​បិទ​មុខផ្ទះ​ជិត​អស់ហើយ និង​ដល់​ក្នុង​សំយាបផ្ទះ​របស់​ពួកគាត់​បែបនេះ តើ​នេះ​ជា​មន្ត្រី​បម្រើ​រាស្ត្រ​ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ក៏ពិតមែន​ដែរឬទេ ឬមួយ​បម្រើ​តែ​អ្នកមាន​លុយ មានអំណាច គាបសង្កត់​យក​ដី​ប្រជាពលរដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ ។ ពួកគាត់​បន្ថែមទៀតថា នៅខាងមុខ​ផ្ទះ របស់​ពួកគាត់​មិនមាន​ផ្លូវ​នោះទេ មានតែ​ត្រពាំងទឹក​សាធារណៈ តាំងពី​យូរ​មកហើយ​ជា​របស់​រដ្ឋ តែ​ដោយ​រដ្ឋ​គ្រោង​និង​ធ្វើ​ផ្លូវ​មាន​ទទឹង ៦​ម៉ែត្រ ស្រាប់តែ​ក្នុង​ឆ្នាំ ២០១២ មាន​គំនូស​ប្លង់​ជា​ប្រព័ន្ធ​មួយ​ដែល​បិទ​ផ្សព្វផ្សាយ មាន​ក្បាលដី​លេខ ៩១៦ និង​លេខ ៩២១ គូស​នៅ​លើដី​របស់​ពួកគាត់​ទៅវិញ ពេលនោះ​ពួកគាត់​បាន​ប្តឹង​ជំទាស់ ទៅ​អាជ្ញាធរ ជាច្រើនលើក​ច្រើនសារ តែ​មិនមាន​ប្រសិទ្ធភាព ឡើយ លុះ​មកដល់​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ​២០២០​នេះ ស្រាប់តែ​អាជ្ញាធរខេត្ត មាន​កម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង សង្កាត់ និង​ភូមិ ចុះមក​អនុវត្ត​បញ្ជា​ដាំ​បង្គោល​ដី​ព្រំ​នេះ និង​ឲ្យ​ខាង​ភូមិបាល​ស្រុក​ចេញ​ប្លង់​កាន់កាប់ ជា​កម្មសិទ្ធិ​ដល់​បុគ្គល ដែលមាន​ទំនាស់​នោះ​ទៅវិញ ទាំង​ដែល​ពួកគាត់​ជា​ម្ចាស់​ព្រំ​សងខាង នៅតែ​ដាក់ពាក្យ​ប្តឹង​ជំទាស់ ។ ពួកគាត់​បាន​លើក​ថា សកម្មភាព​នេះ គឺជា​សកម្មភាព​មួយ ធ្វើ​ឲ្យ​ពួកគាត់​អស់ជំនឿ​លើ​អាជ្ញាធរ​តទៅទៀត មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន ទេ​ទើប​អាចជួយ​ពួកគាត់​បាន ៕​ដោយ​៖ តាកែវ​

spot_img
×