Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវ​គួរ​ឲ្យ​អាណិត នៅ​ពីក្រោយ​គំនូរ​នាយករដ្ឋមន្ត្រី​ថៃ មុន​ការបញ្ចប់ជីវិត​រប​ស់​ម្តាយ​វ័យក្មេង​ម្នាក់​ជា​សន្តិសុខ​ឯកជន​

spot_img

​រូប​បញ្ឈរ​របស់លោក​នាយករដ្ឋមន្ត្រី និង​សំណេរ​ប៉ុន្មាន​បន្ទាត់​ពន្យល់ថា នាង​មិនអាច​មានលទ្ធភាព​មើលថែ​ក្រុមគ្រួសារ​បានទេ គឺជា​សកម្មភាព​ទី​២​ចុងក្រោយ នៃ​ម្តាយ​វ័យក្មេង ដែល​បាន​សម្លាប់ខ្លួន​កាលពី​ម្សិល​ព្រឹក​មិញ (២៩ ខែមេសា ឆ្នាំ​២០២០)​។​

Plaifon អាយុ ១៩ ឆ្នាំ ដែលជា​អ្នកមាន​ដុង​ខាង​សិល្បៈ​ធ្វើ​គ្រាន់​ជាការ​កម្សាន្ដ ដែល​បាន​ព្យាយាម​រកប្រាក់​ចំណូល​ក្នុងនាម​ជា​សន្តិសុខ​ម្នាក់ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់ពី​បាន​ត្អូញត្អែរថា នាង​មិនអាច​ផ្គត់ផ្គង់​ដល់​កូនតូច​របស់​នាង​បាន​។

​សារ​ចុង​ក្រោយនេះ​របស់​នាង ត្រូវបាន​បង្ហោះ​កាលពី​សប្តាហ៍​មុន ដែលមាន​រូបគំនូរ​រ​បស់​លោកស្រី​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ភ្ជាប់​ជាមួយ​ទំនុកច្រៀង​នៃ​បទ​ចម្រៀង Far ដែល​ច្រៀង​ដោយ Manoj Puttan​។​

Plaifon ក៏បាន​សម្តែង​នូវ​កំហឹង​ដ៏​ឈឺចាប់ និង​ភាព​អស់សង្ឃឹម​យ៉ាងខ្លាំង​ផងដែរ សម្រាប់​ជីវិតចុងក្រោយ​របស់​នា​ង ដោយ​នាង​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ “ តាំងពី​ខ្ញុំ​ចាប់ផ្តើម​ចេះ​គូរគំនូរ​មក ខ្ញុំ​មិនដែល​គូរ​អន់​បែបនេះ​ទេ​។ ខ្ញុំ​បាន​គូរ​វា​ដោយ​អារម្មណ៍​ថា ខ្ញុំ​មិនមាន​លុយ​ទិញ​ទឹកដោះគោ​សម្រាប់​កូន​របស់ខ្ញុំ​ទេ​។ អ្វីៗ​ថ្លៃ​ណាស់​។ ខ្ញុំ​គូរ​ជាមួយ​អារម្មណ៍​ថា ខ្ញុំ​ធ្វើការ ១២ ម៉ោង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​បញ្ចប់​ទៅដោយ​គ្មានអ្វី​សោះ​។ ខ្ញុំ​គូរ​វា​ទាំង​ស្រក់​ទឹកភ្នែក​” ។​

​គួរ​កត់សម្គាល់ថា ការធ្វើអត្តឃាត​បែបនេះ បាន​មានការ​កើនឡើង​ដែល​បណ្តាលមកពី​ភាព​អស់សង្ឃឹម​ផ្នែក​ហិរញ្ញវត្ថុ បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ដែល​បាន​ជំ​រុញឱ្យ​មនុស្ស​ជាច្រើន​កំពុង​តស៊ូ​ដើម្បី​រស់​។ ប្រជាជន​ថៃ​ដែល​ក្រីក្រ​បាន​សុំ​ការគាំទ្រ​ពី​រដ្ឋាភិបាល ដែល​ត្រូវបាន​បដិសេធ ដែលជា​ហេតុ​ធ្វើឱ្យមាន​ការខកចិត្ត​យ៉ាងខ្លាំង ជាមួយនឹង​ការឆ្លើយតប​របស់​រដ្ឋា​ភិ​បាល​។ ហើយ​ជាក់ស្តែង កាលពី​ថ្ងៃ​ចន្ទ ស្ត្រី​រូបនេះ​បាន​ផឹកថ្នាំ​បំពុល​ខ្លួនឯង នៅមុខ​ក្រសួង​ហិរញ្ញវត្ថុ ដើម្បី​តវ៉ា​។​

​យោងទៅតាម​បងប្រុស​របស់ Plaifon ឈ្មោះ Jirasin Amsarika បានអោយដឹងថា នាង​បានធ្វើការ​នៅ​ទីក្រុង​បាងកក ដើម្បី​ផ្គត់ផ្គង់​កូនតូច​របស់​នាង​ដែលមាន​អាយុ ៨ ខែ ដែល​កំពុង​នៅ​ជាមួយ​គ្រួសារ​របស់​នាង ស្ថិតនៅ​ភាគ​ខាងកើត​នៃ​រដ្ឋធានី ក្នុង​ខេត្ត Chachoengsao ។​

Jirasin បាន​ប្រាប់​ថៃ​រ៉ាត់​ថា បន្ទាប់ពី​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ដែលមាន​សភាព​កាន់តែ​អាក្រក់​ទៅៗ បងស្រី​របស់គាត់​បាន​សុំ​គាត់​ឲ្យ​រៃអង្គាសប្រាក់ ដើម្បី​ទិញ​ទឹកដោះគោ​សម្រាប់​កូនតូច​របស់​នាង​។ ជា​អកុសល នៅ​ម៉ោង​ប្រហែល ១ ព្រឹក គាត់​បានដឹងថា Plaifon បានសម្លាប់​ខ្លួន​ទៅហើយ​។​

​បន្ទាប់​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​ប្តី​មុន​ពោរពេញ​ដោយ​អំពើហិង្សា Plaifon បាន​រកឃើញ​គូស្នេហ៍​ថ្មី ។ មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Wichai បាន​ប្រាប់​ថៃ​រ៉ាត់​ថា ពួកគេ​ទាំងពីរ​ធ្វើការ​ជា​សន្តិសុខ នៅ​ក្រុមហ៊ុន​ជាមួយគ្នា​នៅក្នុង​ទីក្រុង​បាងកក ។ នាង​បានទទួល​ពី​ជំងឺលើសឈាម ដែល​បង្ខំ​ឲ្យ​នាង​ត្រូវ​ឈប់​ពី​ការងារ ហើយក៏​បាត់បង់​ប្រាក់ចំណូល​៕

​ប្រែ​សម្រួល​៖ លឹម ហុង (https://coconuts.co/)​

spot_img
×