Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនសង្ស័យ​ដែល​ធាក់​ផ្តួល​រួច​ដណ្តើមយក​ម៉ូតូ​ក្មេងស្រី​សិស្សសាលា ហើយ​ទុក​ម៉ូតូ​ចាស់​ខ្លួនឯង​ចោល​

spot_img

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​ឃុំ​ជនសង្ស័យ ដែល​ធាក់​ផ្តួល​រួច​ដណ្តើមយក​ម៉ូតូ​ក្មេងស្រី​សិស្សសាលា ហើយ​ទុក​ម៉ូតូ​ចាស់​ខ្លួនឯង​ចោល​។​ សូម​រំលឹក​ថា កាលពី​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាងជើង​ភោជនីយដ្ឋាន​នាគ​ទិព្វ​២ ប្រហែល​៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ។​

លោក​វរសេនីយ៍ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​អោយដឹងថា​៖ ចោរ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​ម៉ូតូ​) នោះ​ពាក់​អាវ​ពណ៌​ខ្មៅ​ដៃ​វែង ខោខ្លី​ក្រោម​ជង្គង់ ពាក់មួក​ខ្លប់​ពណ៌​ខ្មៅ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​វេវ ។​

គេ​បើកបរ​ម៉ូតូ​ចាស់​នោះ​ពីក្រោយ​ជនរងគ្រោះ​ឈ្មោះ ប៉ាល់ សុថា​រី ភេទ​ស្រី អាយុ ១៣​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​២​សង្កាត់​ប៉ោយប៉ែត ជិះ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ដែល​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្យ៊ូ​ម​មឺ​អេច ពណ៌​ទឹកក្រូច​លាយ​ខ្មៅ សេរី​២០១៥ ។​

ជនសង្ស័យ​បាន​បើក​ហួស​ម៉ូតូ​ក្មេងរងគ្រោះ​បាន​ប្រហែល​១០​ម៉ែត្រ ក៏​ត្រឡប់មកវិញ ហើយ​លើកជើង​ធាក់​ម៉ូតូ ជនរងគ្រោះ​ដែល​កំពុង​ជិះ​បណ្តាលអោយ​ដួល ហើយ​វា​ក៏​យក​ម៉ូតូ​នាង​រងគ្រោះ​ជិះ​គេច​ទៅ​ទិស​ខាងត្បូង​បាត់ទៅ​។​

ចំណែក​ម៉ូតូ​ចាស់​របស់​ចោរ​ទុកចោល​នៅ​នឹង​ចំណុចកើតហេតុ​ខាងលើ ត្រូវ​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។​ករណី​នេះ​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​កំពុង​ធ្វើ​ការស្រាវជ្រាវ​។

​លុះដល់​វេលា​ម៉ោង​២០​នឹង​២៣​នាទី​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ទើប​កំលាំង​យើង​ស្រាវជ្រាវ​ចាប់​មុខសញ្ញា​បាន នៅ​ចំណុច​បរិវេណ​ការ​ស៊ី​ហ្គោ​ឌិន​ក្រោ​ន​នៅ​នឹង​កន្លែង​ផ្ញើ​ម៉ូតូ​ស្តិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​បាន​យក​មកធិការ​រដ្ឋាន​ដើម្បី​សួរនាំ ។​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​លើ​ករណី​នេះ ។​កំលាំង​ជំនាញ​បាន​កសាង​សុំណុំរឿង​បញ្ជូន​ទៅ​ខេត្ត​៕ ដោយ ៖ បន្ទាយ​

spot_img
×