Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ថ្ងៃ​អនុវត្ត​ច្បាប់​ចរាចរណ៍ ម្ចាស់​រថយន្ត​រាប់សិប​គ្រឿង ភ័យខ្លាច​ប៉ូលិស​ផាកពិន័យ នាំគ្នា​សម្រុក​យក​រថយន្ត ទៅ​ឆៀក ឲ្យ​ត្រឹមត្រូវ​តាមច្បាប់​

spot_img

​ភ្នំពេញ​៖ ស្រប​ពេលដែល​នគរបាល​ចរាចរណ៍​នឹង​ចុះ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការកែសម្រួល​អនុក្រឹត្យ​លេខ ៤៤ អនក្រ​.​បក ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៧ ស្តីពី​ការពិន័យ​អន្តរ​ការ​ចំពោះ​បទល្មើស​នឹង​ច្បាប់​ចរណ៍​ផ្លូវគោក ម្ចាស់​រថយន្ត​រាប់សិប​គ្រឿង បាន​សម្រុក​រថយន្តរ​បស់​ខ្លួន ទៅ​ឆៀករថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ ជាមួយនឹង​ម្ចាស់​រថយន្ត​ជាច្រើន​សម្រុក​ឆៀករថយន្ត​នោះ មន្ត្រី​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បានចេញ​ប្រកាស​បន្តធ្វើ​ការ​ឆៀករថយន្ត​រហូតដល់ អាទិត្យ ដោយសារ​សង្កេតឃើញថា មាន​ម្ចាស់​រថយន្ត បន្ត​គ្នា​យក​រថយន្ត​ទៅ​ឆៀក​មានការ​កើនឡើង​ច្រើន​។​

​នៅ​ថ្ងៃទី​៣០​មេសា​នេះ មន្ត្រី​នាយកដ្ឋាន បាន​ឲ្យ​ដឹងថា ខាង​នាយកដ្ឋាន​ដឹកជញ្ជូន បើក​ការធ្វើ​ឆៀករថយន្ត រហូតដល់​ថ្ងៃអាទិត្យ ដែល​អនុវត្ត​នៅក្នុង​សប្តាហ៍​នេះ រហូតដល់​មាន​ស្ថានភាព​អន់ថយ​វិញ ទើប​ឈប់​ធ្វើការ​នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​។ មន្ត្រី​ដដែល​នេះ​បញ្ជាក់ថា ការអនុវត្ត​ធ្វើការ​ងារ​ឆៀក គឺ​គ្រប់​មណ្ឌល​ឆៀក ទូទាំង​២៥ រាជធាន ខេត្ត​។​

​សម្រាប់​សេវា​ការប្តូរ​ប័ណ្ណបើកបរ​រថយន្ត នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​២ ចាប់​ថ្ងៃទី​១ ខែឧសភា នេះ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង​១០​យប់ ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃអាទិត្យ​។ ចំពោះ​ការប្តូរ​ប័ណ្ណបើកបរ នៅតាម​មន្ទីរ​ទាំង​២៥ រាជធានី ខេត្ត គឺ​ចាប់​ម៉ោង ៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​មាន​មណ្ឌល​ឆៀក​យានយន្ត​សរុប​ចំនួន​១៣​កន្លែង និង​ឆៀក​ចល័ត​៣​គ្រឿង ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​៤​កន្លែង និង​៩​កន្លែង​នៅតាម​ខេត្ត​ចំនួន​៩​ដូចជា​៖ ខេត្តបាត់ដំបង កំពង់ចាម សៀមរាប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ក្រចេះ រតនគិរី និង​ខេត្តព្រះវិហារ ដោយឡែក​ឆៀក​ចល័ត​៣​គ្រឿង កំពុង​ធ្វើ​ប្រតិបត្តិការ​ឆៀក​របស់ខ្លួន នៅតាម​ខេត្ត​ឆ្ងាយៗ​មួយចំនួន​មិនទាន់មាន​មណ្ឌល​ឆៀក​។​

​គួរកត់សម្គាល់​ផងដែរ​ថា​៖ នៅក្នុង​ឆ្នាំ​២០១៧ បរិមាណ​ឆៀក​យានយន្ត​មាន​ចំនួន ២២៩.៤៤៤ គ្រឿង ឆ្នាំ​២០១៨ មាន​ចំនួន ៣១៨.៣៩៤​គ្រឿង ឆ្នាំ​២០១៩ មាន​ចំនួន ៣១៦.៩៥៨ គ្រឿង និង​យានយន្ត​អស់​សុពលភាព​ត្រូវ​យកមក​ឆៀក​ឡើងវិញ​មាន​ចំនួន ៣០២.៨៤០​គ្រឿង​។ ដោយឡែក​រថយន្ត​ដែល​បាន​ចុះបញ្ជី​គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ចំនួន ៧៩០.៣៤២ គ្រឿង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នាពេល​កន្លងមក ធ្លាប់បាន​គូសបញ្ជាក់ អំពី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​សេវាសាធារណៈ សេវា​ចាំបាច់ ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព និង​ឆាប់ រហ័ស​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ផ្សេងៗ​ទៀត​ដូចជា​៖ ការដាក់ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ និង​អ៊ី​អន​២ ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល មានបំណង​ចង់​ប្តូរ ឬ​ពន្យា​បណ្ណ​បើកបរ ការដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ចុះបញ្ជី​យានយន្ត ការស្នើសុំ​ឆៀករថយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ​អាចឱ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ពេលវេលា ថ្ងៃខែ​ដើម្បី​ទទួល​សេវា​ឆៀក​។ ក្រសួង​នឹង​បន្ត​ខិតខំ​រក​នីតិវិធី​ផ្សេងទៀត​ដើម្បី ផ្តល់​សេវា​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បន្ត​សាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដូចជា​៖ ការពង្រីក​និង​ពង្រឹងគុណភាព​ផ្លូវ ការសាងសង់​ស្ពាន និង​កំពង់ផែ​ជាដើម ដើម្បីឱ្យ​ប្រព័ន្ធ​ដឹកជញ្ជូន​មាន​ភាព​ប្រកួតប្រជែង អាច​ដឹកជញ្ជូន​បាន​ក្នុង​តម្លៃថោក និង​អាច​ទាក់ទាញ​វិនិយោគិន​បង្កើត​ការងារ​ធ្វើ បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឱ្យ​គោរព​ច្បាប់ មិនត្រូវ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ និង​សូមឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ ត្រូវគោរព ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិនត្រូវ​ប្រើ​គ្រឿង​ស្រវឹង​និង ទូរស័ព្ទ​ពេល កំពុង​បើកបរ និង​យក​រថយន្ត​របស់ខ្លួន​ទៅ​ឆៀក​ឱ្យបាន​ទៀងទាត់​តាមច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា ចរណ៍​នៅតាម​ដងផ្លូវ​។​

​លើសពីនេះ​ទៀត ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន CMVIC ខិតខំ​ប្រឹងប្រែង​ផ្តល់​សេវា ឱ្យបាន​ល្អ​ជូន​បងប្អូន​ប្រជាពលរដ្ឋ មាន​តម្លាភាព ប្រសិទ្ធភាព ស្មើភាព​គ្នា និង​ខិតខំ​ស្វែងរក​បង្កើត​មណ្ឌល ឆៀក​បន្ថែមទៀត​នៅតាម​ខេត្ត ដើម្បី​ប​ង្វិ​ត​សេវា​នេះ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ និង​បាន​ជំ​រុញឱ្យ​មន្ត្រី​ក្រសួង សហការ​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ផ្នែក​ឯកជន ដើម្បី​ពង្រឹង​និង​ពង្រីក​សេវាសាធារណៈ​នេះ​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕​ដោយ​៖​កូ​ឡាប​

spot_img
×