Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​ម្ចាស់​ថ្លៃ​! កូនស្រី​ត្រូវ​ឪពុក​អប្រិយ​រំលោភ​រហូត​មាន​ផ្ទៃពោះ ពេលនេះ​សម្រាលកូន​ហើយ តែ​អ្វី​ខ្លោចចិត្ត​នោះ​ទារិកា​កើតមក​មិន​គ្រប់លក្ខណៈ​ទៀត​

spot_img

​ដូចដែល​ប្រិយមិត្ត​ជាច្រើន​បាន​ជ្រាប​រួចហើយ ទាក់ទង​ទៅនឹង​ករណី​ឪពុក​អប្រិយ​រំលោភ​កូនបង្កើត​ខ្លួនឯង រហូត​មាន​ផ្ទៃពោះ​ទើប​បែកធ្លាយ ហើយក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ណង​ប៊ួ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ជនសង្ស័យ​ជា​ឪពុក​បង្កើត​រូបនេះ​មានឈ្មោះ សិង សៃ អាយុ​៤៣ ឆ្នាំ មុខរបរ​កសិករ និង​មាន​ប្រពន្ធ​ឈ្មោះ លិ​ម ភេទ ស្រី អាយុ ៣៧​ឆ្នាំ​។ ចំណែក​កូនស្រី​រងគ្រោះ ឈ្មោះ សៃ ធុ​យ អាយុ ១៧ ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ឃុំ​ខាងលើ​។​

​ប៉ុន្តែ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ខ្លោចចិត្ត អាណិតអាសូរ​ជា​ពន់ពេក​នោះ គឺ​ត្រង់​ថា កូនស្រី​រង​ការរំលោភ​ពី​ឪពុក​បង្កើត​ខាងលើ ដែល​ទើប​សំរាល​ថ្មីៗ​នេះ ជា​អកុសល ទារិកា​របស់​នាង​កើតមក​មិន​គ្រប់លក្ខណៈ​នោះទេ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Schan But បាន​រំលែក​រូបភាព និង​សរសេរ​ប្រាប់​ឲ្យ​បងប្អូន​ក្នុង​បណ្តាញ​សង្គម​បានដឹងថា​៖ «​កូនស្រី​ដែល​ត្រូវ​ឪពុក​ប ង្កើ ត រំ លោ ភ នោះ ទារិការ​កើតមក​គឺមាន​សភាព​អត់​លលាដ៍ក្បាល គ្មាន​ម្រាមដៃ ថែមទាំង​មុខមាត់​បែបនេះ​។​ចាស់​បុរាណ ហៅថា​ឈាម ជាន់ ឈាម​! អាសូរ​ណាស់​ម្ចាស់​ថ្លៃ​អើយ​។ ជន​រំលោភ (​ជាតា​ផង ជា​ឪ​ផង​)​។​» ៕ ដោយ​៖ លឹម ហុង​

spot_img
×