Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ហៅ​សួរនាំ​ ចំពោះតែ​អ្នកធ្វើ​ដំណើរ ដោយ​បំពាន​ច្បាប់ ឯបងប្អូន​អ្នក​ត្រឹមត្រូវ អាចធ្វើ​ដំណើរ​បាន​ដោយ​រលូន

spot_img

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​គូសបញ្ជាក់ថា បងប្អូន​អ្នក​ត្រឹមត្រូវ គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើ​ដំំ​ណើ​រ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែមេសា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដីព្រាង សេចក្ដីណែនាំ​ស្ដីពី​តួនាទី​ភារកិច្ច និង​របៀប​រប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក ឬ​អង្គភាព​ប្រហាក់ប្រហែល​ចំណុះ​ក្រសួងមហាផ្ទៃ ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​មុន​ចាប់ផ្ដើម​កិច្ចប្រជុំ​អំពី​របៀបវារៈ​ខាងលើ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ការអនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការផាកពិន័យ​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការបង្កើន​ក​ម្រិ​ត​ទឹកប្រាក់​ផាកពិន័យ ហើយ​ដែល​សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ​ទៅ​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដាក់ចេញ​ដើម្បី​ឆ្លើយតប នឹង​ភាពអាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំ​កន្លងទៅ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ របួស​ពិការ បង្កឱ្យមាន​កុមារកំព្រា និង​ការវិនាស​ព្រាត់ប្រាស់​ក្នុង​គ្រួសារ ទាំង​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ បាន​ចាក​ផុតពី​ភ្លើងសង្គ្រាម មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ទៅហើយនោះ ។​

​សម្ដេច​បាន​គូសបញ្ជាក់​ទៀតថា ព្រោះតែ​ហេតុ​យ៉ាង​ដូច្នេះ ហើយ​បានជា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំងអស់ ដែល​វិធានការ​នេះ​មិនមែនជា​ការដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។​

​នៅពេល​ប្រកាស​ដាក់ចេញ​វិធានការ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា មាន​ទស្សនៈ​មួយចំនួន​បានលើកឡើង​ថា​វិធានការ​នេះ គឺជា​វិធានការ​ត្រួតពិនិត្យ​រដ្ឋ​បាល​ទៅវិញ ។ សម្ដេច​បានផ្ដល់​ការពន្យល់​ជូនទៅ​វិញ​ថា​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ដែល​ដឹកនាំ និង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា “​សមត្ថកិច្ច​នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ​គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើ​ដំំ​ណើ​រ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ ។ សូមកុំ​មាន​ទស្សនៈ​ថា​នគរបាល​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើបាប​ប្រជាជន នេះ​គឺជា​ភារកិច្ច​ដើម្បី​ប្រជាជន ហើយ​ទាល់តែ​ឃាត់​គ្រប់​អ្នកដំណើរ​ទោះ​គោរព​ច្បាប់ និង​មិន​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទើប​ថា​ជា​វិធានការ​រដ្ឋបាល​” ។​

​ពាក់ព័ន្ធ​នឹង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ​វិញ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ អគ្គនាយក​ឬ​ប្រធាន​អង្គភាព​ប្រហាក់ប្រហែល​នានា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ទៅតាម​ការបែងចែក​រប​ស់​ក្រសួងមហាផ្ទៃ និង​រាជរដ្ឋាភិបាល ទាំង​ការងារ​ក្រសួង និង​ការងារ​នៅតាម​មូលដ្ឋាន ដូច​បណ្ដា​ក្រសួង​ស្ថាប័ន​ផ្សេងទៀត​ដែរ​។​

​សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍ថា​ក្រៅតែពី​លទ្ធផល​ល្អ​នៃ​ការងារ​ប្រចាំថ្ងៃ​នៅ​ក្រសួង ការចុះ​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង​ដាក់ចេញ​គោលនយោបាយ យន្តការ​នានា​ត្រូវ​នឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។ សម្ដេច​បាន​រំលឹកថា​កន្លងមក របប​ខ្មែរក្រហម​បានផ្ដល់​មេរៀន​ច្បាស់​ហើយ​ថា​នយោបាយ​ដឹកនាំ​ដែល​មិនត្រូវ​សេចក្ដីត្រូវការ​ប្រជាពលរដ្ឋ បាន​បង្កើត​វិនាសកម្ម​ដល់​ជាតិ ហើយ​មិនយូរប៉ុន្មាន​របប​នោះបាន​ដួលរលំ​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​មានប្រសាសន៍​រំលឹក​អំពី​តួនាទី​ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយ​ផ្អែក​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត និង​បាន​ប្រគល់ជូន​ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ ថ្លែង​ជូន​អង្គប្រជុំ អំពី​សេចក្ដីព្រាង​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក ឬ​អង្គភាព​ប្រហាក់ប្រហែល​នៃ​ក្រសួងមហាផ្ទៃ សម្ដេច និង​អង្គប្រជុំ​ក៏បាន​បន្ត​ការពិភាក្សា​លម្អិត​អំពី​សេចក្ដីព្រាង​នេះ​៕​ដោយ កូ​ឡាប​

spot_img
×