Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន នាំយក​នូវ​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥៤ គ្រួសារ នៅ​ស្រុក​រំដួល

spot_img

​ខេត្តស្វាយរៀងៈ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ បាន​អញ្ជើញ​ជា​ធិបតី ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សំណេះ​សណាល​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥៦​គ្រួសារ នៅ​ឃុំ​សង្កែ ស្រុក​រំដួល ខេត្តស្វាយរៀង ។

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ក៏ បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ដោយ​ក្តី​នឹករលឹក ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។
​ការចែកជូន​អំណោយ​នា​ថ្ងៃនេះ ក៏​ជាការ​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំណាក់​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ដូចដែល​បាន​លើកឡើងថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​នរណាម្នាក់​ចោល​” និង “​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​” ។

​លោកជំទាវ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ទី​១. ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ។ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​នៅមាន​ម​ក្រិត​តិច ក្រោម​ការ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការណ៍​ជាច្រើន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ស្រប​ពេលដែល​កម្ពុ​ជាម​ក​ដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន ១២២​នាក់ អ្នកជា​សះស្បើយ​មាន​ចំនួន ១១៩​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​។ ទី​២.​យើងទាំងអស់គ្នា​ត្រូវ​ជំរុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ។​ល​។ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ​នៅតែ​អូសបន្លាយ​។ ទី​៣.​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុជីវិត​នៅលើ​ដង​វិថី​ផងដែរ ។​

​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ដែល​បាន​ចែកជូន​ទាំង ៥៤ គ្រួសារ នាពេលនេះ​រួមមាន ៖ ចាស់ជរា ២១ គ្រួសារ ជនពិការ ៣ គ្រួសារ និង​ទីទ័លក្រ ៣០ គ្រួសារ មកពី ៤​ឃុំ នៃ​ស្រុក​រំដួល ក្នុង ១​គ្រួសារ​ទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង សាប៊ូ ២ ដុំ ក្រ​ម៉ា ១ ថវិកា​ធ្វើដំណើរ ៤​ម៉ឺន​រៀល ៕​ដោយ​៖ វ៉ៃ​កូ​

spot_img
×