Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបចិត្ត​នឹង​សំបុត្រ “​សុំច្បាប់​” របស់​ក្មេងស្រី​ចិន​ដែល​កើត​ជំងឺ​មហារីក​

spot_img

​ក្មេងស្រី​ចិន​ម្នាក់​វ័យ ៧​ឆ្នាំ ដែល​កើត​ជំងឺមហារីក បាន​សរសេរ​សំបុត្រ​សុំ​ឲ្យ​ឪពុក​យក​ខ្លួន​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ពុំ​ចង់​ឲ្យ​ឪពុក​ត្រូវ​លំបាក​វេទនា រកលុយ​ព្យាបាល​ខ្លួន​។ ក្មេង​ស្រី​នេះ ក៏​សង្ឃឹម​ថា ប្រសិនបើ​ខ្លួន​ស្លាប់ទៅ នោះ​ម្តាយ​ដែល​បាន​គេច​ទៅ​បាត់ នឹង​វិលត្រឡប់​មក​ជួបជុំ​ជាមួយ​ឪពុក​វិញ​។​

​ក្មេងស្រី Zhang Jiaye យំ​ដោយ​ការឈឺចាប់​នៅ​មន្ទីរពេទ្យ និង​សំបុត្រ​គួរ​ឲ្យ​រំភើ​បដែល​ប្អូនស្រី​សរសេរ​ផ្ញើ​ឲ្យ​ឪពុក​

​តាម​គេហទំព័រ K618.CN សំបុត្រ​មួយ​ច្បាប់​នេះ បាន​ធ្វើឲ្យ​សាធារណ​មតិ​ចិន​រញ្ជូល​ចិត្ត ព្រោះ​ម្ចាស់​សំបុត្រ​វ័យ​៧​ឆ្នាំ ឈ្មោះ Zhang Jiaye រស់នៅ​ភូមិតូច​មួយ Jiamusi, ខេត្ត Heilongjiang​។ នាង​តូច​កើត​ជំងឺ​មហារីក​ឈាម​តាំងពី​ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​ក៏​ត្រូវបាន​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​

​តាម SCMP បាន​ដកស្រង់​ផ្នែក​នៃ​ការសរសេរ​សំបុត្រ​និយាយថា “​ពុក​! ថ្ងៃនេះ​កូន​បានឃើញ​ពុក​យំ កូន​ពិបាកចិត្ត​ណាស់​។ កូន​ដឹងថា​ដើម្បី​ព្យាបាល​ជំងឺ​កូន ពុក​បាន​ចំណាយលុយ​ដ៏​ច្រើន​។ ពេល​នេះ​ពុក​ប្រាកដ​ជា​អស់​លុយ​ហើយ​។ ម្តាយ​ក៏​ចាកចេញ​ទៅ​បាត់​ទៀត​។ ទាំងអស់​នោះ​ជា​កំហុស​របស់​កូន​។ ប្រសិន​បើ​កូន​ស្លាប់​ទៅ​ម៉ែ​នឹង​វិលត្រឡប់​មក​ជួបជុំ​ជាមួយ​ពុក និង​ចែករំលែក​សុភមង្គល​ជាមួយ​គ្នា​ដូចពេលមុន​។ កូន​ពុំ​ចង់​ព្យាបាល​ជំងឺ​ទៀត​ទេ​ណា​ពុក​។ ពុក​! អើយ​ពុក​! យើង​ទៅ​ផ្ទះ​យើង​វិញ​ទៅ​”​។​

​បុរស​ជា​ឪពុក​ឈ្មោះ Zhang Mingliang ឲ្យដឹងថា កូន​របស់​ខ្លួន​បាន​ឆ្លងកាត់​ការព្យាបាល​ដោយ​គីមី ១៨​លើក​ហើយ ក្នុង​១​ឆ្នាំកន្លងមក ហើយ​បាន​ចំណាយ​អស់​លុយ​ជាង ៩២០០០០​ដុល្លារ​។ ម្តាយ​របស់​នាង​ក៏​បាន​ចាកចេញ​ទៅ​ចោល​កាលពី​ខែកក្កដា ឆ្នាំ ២០១៧ ។ ប៉ុន្តែ​គាត់​នៅ​បន្ត​អះអាងថា នឹង​ពុំ​បោះបង់​ចោល​ឱកាស​ព្យាបាល​កូន​ឡើយ​។​

​បច្ចុប្បន្ន តាម SCMP សំបុត្រ​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​របៀប​ណា​ទេ ប៉ុន្តែ​ការគិតគូរ​របស់​ក្មេងស្រី​មាន​វ័យ​ទើប ៧​ឆ្នាំ បាន​អង្រួន​បេះដូង​ពលរដ្ឋ​ចិន​។ សប្បុរសជន​ទាំងឡាយ​បាន​រួមវិភាគទាន​ជួយ​ព្យាបាល​ជំងឺ​ឲ្យ​ក្មេង​ស្រី​រូប​នេះ​។ រហូត​ថ្ងៃទី ២៦ មករា គ្រួសារ​របស់​ទទួលបាន​ប្រាក់ 94,000 ដុល្លារ​។​

​ទន្ទឹម​នឹង​សាធារណមតិ​ទាំងឡាយ​លើកឡើង​ក្នុង​បណ្តាញ​សង្គម​ចិន​អំពាវ​ឲ្យ​ចែករំលែ​កការលំបាក​របស់​ក្មេងស្រី Jiaye ហើយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន​បង្កើតឲ្យមាន​គោលយោបាយ​ជួយ​ឧបត្ថម្ភ​អ្នកក្រីក្រ​ពុំមាន​លទ្ធភា​ព​ព្យាបាល​ជំងឺ​។​

“​ពិតជា​ឈឺចាប់​ណាស់ គ្រា​ដែល​ឪពុក​ម្តាយ​ខ្លួន​សំលឹង​ឃើញ​កូន​ឈឺ​ចុកចាប់​នេះ ។ ប្រការ​នេះ​កាន់តែ​ធ្វើឲ្យ​គេ​អស់សង្ឃឹម​ពើត​ផ្សា​ថែមទៀត គ្រា​ដែល​កី្តសង្ឃឹម​ចុងក្រោយ​ត្រូវបានព​ន្ល​ត់ ព្រោះ​តែ​ខ្លួន​ក្រ​”​។ សប្បុរសជន​ម្នាក់​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៕ សូ​យ​ន​

spot_img
×