Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​ផ្លូវការ

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​សាជីវកម្ម របស់​ក្រុមហ៊ុន អ អិ​ម​អេ ដែលមាន​ឈ្មោះថា សញ្ញា​បណ្ណ​សាជីវកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា ជា​សញ្ញា​បណ្ណ​មាន​បុគ្គល​ធនា ដែលមាន​ទំហំ​សរុប ចំនួន ៨០​ប៊ី​លាន​រៀល ឬ ២០​លាន​ដ​ល្លារ​អាមេរិក ជាមួយ​អត្រា​គូ​ប៉ុង ៥,៥​ភាគរយ ក្នុង​មួយឆ្នាំ និង​មាន​ឥណប្រតិទាន រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៩ ខែមេសា ឆ្នាំ ២០២៥​។

​លោក ស៊ូ សុជាតិ បាន​លើកឡើងថា ក្រុមហ៊ុន អ​អិ​ម​អេ គឺជា​ក្រុមហ៊ុន ឯកជន​ទីមួយ ដែល​មិន​ស្ថិតក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ដែល​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល ជា​សាធារណៈ​។
​លោក​បន្ថែមថា ដោយសារ​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​យល់ថា ការធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​គឺជា​រឿង​សំខាន់ ដោយហេតុតែ​ក្រុមហ៊ុន ដែលមាន​ប្រភព​ទុន​តែមួយ នឹងធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួបនឹង​បញ្ហា​ប្រឈម​។ ដូច្នេះ​ក្នុង​សា្ថ​ន​ភាពលំបាក​នេះ ការធ្វើ​ពិពិធ​កម្ម​ប្រភព​ទុន​ពី​ទីផ្សារ​មូល​ប​ត្រ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។

​លោក ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានលើកឡើង​ពី កំណើន​នៃ​ទីផ្សារ​មូល​ប​ត្រ​ក្នុង​ឆ្នាំ ២០១៩ ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​ក្រុមហ៊ុន ចុះបញ្ជី ទំហំ​ជួញដូរ​ប្រចាំថ្ងៃ និង​តម្លៃ​នៃ​ភាគហ៊ុន ដែល​កត្តា​ទាំងនេះ នឹង​ជួយ​ប្រែក្លាយ​ទីផ្សារ​មូល​ប្តរ​ទៅជា​ប្រភព​ទុន ដ៏​គួរ​ឲ្យ​ទុកចិត្តបាន​នៃ​ទីផ្សារ​មូល​ប​ត្រ និង​ឧបករណ៍​វិនិយោគ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ របស់​សាធារណជន​។

​លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏បាន​លើកឡើង​ដែរ​ថា ការបោះ​ផ្សាយ​និង​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​នេះ មិន​ត្រឹមតែ​ជា​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់​នោះទេ ប៉ុន្តែ​វា​បាន​លើកកម្ពស់ និង​ពង្រីក​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ផដែរ​។ ការណ៍​ម​នេះ​នឹង​ញ៉ាំង​ឲ្យ​មាន​ជំនឿ​ទុកចិត្ត និង​ភាពកក់ក្តៅ​ក្នុង​ការប្រកប​ធុរកិច្ច នៅ​កម្ពុជា​ដោយមាន​ទីផ្សារ​មូលធន​អាច​ផ្តល់​ប្រភព​ទុន និង​ជា​ចលករ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕​ដោយ​៖​សម្ផស្ស​

spot_img
×