Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល នឹង​រៀបចំ​វិធានការ​បន្ថែមទៀត សម្រាប់​ជួយ​វិស័យ​ឯកជន​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​នឹង​រៀបចំ​វិធានការ​បន្ថែមទៀត​សម្រាប់​ដោះស្រាយ ចំពោះ​ផលប៉ះពាល់​ក្នុង​វិស័យ​សំខាន់ៗ មួយចំនួន​រួមមាន វិស័យ​ស្រូវ​អង្ករ វិស័យ​កាត់ដេរ វិស័យ​ធនាគារ វិស័យ​ទេសចរណ៍ នឹង ៥. វិស័យ​ផ្សេងៗ​ទៀត​ដែល​នឹងរង​ផលប៉ះពាល់​ផងដែរ ក្នុងអំឡុង​កា​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩​។​

​ការលើកឡើង​នេះ ធ្វើឡើង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី “​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន និង វិធានការ​ចាំបាច់​នានា​” ក្នុងពេល​នៃ​កា​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ដែល​វិស័យ​ឯកជន​កំពុង​ជួបប្រទះ ក្នុង​វិស័យ​សំខាន់ៗ​
​នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី “​ស្ថានភាព​អាជីវកម្ម​នាពេល​បច្ចុប្បន្ន និង វិធានការ​ចាំបាច់​នានា​” ។

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ក្រោម​អធិបតី​យ​ភាព ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​វត្តមាន​ឯកឧត្តម​រដ្ឋលេខាធិកា​រ​សំខាន់ៗ​មួយចំនួន ក្នុង​កិច្ចប្រជុំ​នេះ​ផងដែ វត្តមាន​ចូលរួម​របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម ព្រមទាំង​ធុរជន​សំខាន់ៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ផងដែរ​។

​កិច្ចប្រជុំ​ពិគ្រោះ​យល់​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​ផ្នែក​ឯកជន​ដែលជា​ធុរជន​កំពុង​ធ្វើ​ធុរកិច្ច ឬ ប្រតិបត្តិការ​ពាណិជ្ជក​ម្ម វិនិយោគ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​ជា​ធាតុ​ចូល ក៏ដូចជា​វិស័យ​ឯកជន​កំពុង​ជួបប្រទះ ក្នុង​វិស័យ​សំខាន់ៗ​របស់ខ្លួន ជូន​ដល់​ផ្នែក​រដ្ឋាភិបាល ស្វែងយល់​បន្ថែម​នូវ​បញ្ហា​ប្រឈម​ជាក់ស្តែង ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ និង​រួមគ្នា​ធ្វើយ៉ាងណា ពិគ្រោះ​យោបល់​ពី​ធាន​ការដោះស្រាយ​បញ្ហា​ចំពោះមុខ ក៏ដូចជា​វិធាន​ការស្តា​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​ជំងឺ​កូ​វីដ ១៩ សាបរលាប​។​
​កិច្ចប្រជុំ​ពិគ្រោះ​យល់​នេះ ផ្តោត​សំខាន់​លើ​ប្រធានបទ​ដូចខាងក្រោម​៖១. វិធាន​ការដែល​រាជរដ្ឋាភិបាល​គួរ​ដាក់ចេញ​ក្នុង​ការស្តារ​សេដ្ឋកិច្ច និង​ជំរុញ​កំណើន ២.​លទ្ធភាព​នៃ​ការចូលរួម​របស់​វិស័យ​ឯកជន ក្នុងការ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ក៏ដូចជា​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ។​

​បន្ទាប់ពី​បានធ្វើការ​ពិគ្រោះ​យោបល់ នឹង​ការលើកឡើង​របស់​ធុរជន​សំខាន់ៗ វិស័យ​ឯកជន​រួចមក ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​វាយតម្លៃ​ខ្ពស់ ថ្លែង​អំណរ​អរគុណ ចំពោះ​វិស័យ​ឯកជន ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នា​ព្រឹក​នេះ ហើយ​បានផ្តល់​ជា​ធាតុ​ចូល យោបល់​ល្អ​សំខាន់ៗ ប្រហាក់ប្រហែល​នឹង​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ផងដែរ ហើយ​រាជរដ្ឋាភិបាល នឹង​រៀបចំ​វិធានការ​បន្ថែមទៀត សម្រាប់​ដោះស្រាយ​ចំពោះ​ផលប៉ះពាល់ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​រួមមាន ១. វិស័យ​ស្រូវ​អង្ករ ២. វិស័យ​កាត់ដេរ ៣. វិស័យ​ធនាគារ ៤. វិស័យ​ទេសចរណ៍ នឹង ៥. វិស័យ​ផ្សេងៗ​ទៀត ដែល​នឹងរង​ផលប៉ះពាល់​ផងដែរ ក្នុងអំឡុង​កា​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ នេះ​៕​ដោយ​៖​សម្ផស្ស​

spot_img
×