Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​សរសើរ​! លោកតា​អាយុ ៨៦ ឆ្នាំ នៅ​ខំប្រឹង​ធាក់​កង់​កាត់​ពី​ឆ្ងាយ យកលុយ​សន្សំ​មក​ទិញ​ខ្សែក​ឲ្យ​ប្រពន្ធ​ទៀត​

spot_img

​រឿងរ៉ាវ​របស់​លោកតា​ម្នាក់ ដែល​នៅតែ​ផ្តល់​ក្តី​ស្រឡាញ់​ប្រពន្ធ​របស់គាត់​ដូចដើម មិន​ងាករេ​ដូច​ពី​គូស្នេហ៍​មួយចំនួន​បច្ចុប្បន្ន​ដែល​ស្រឡាញ់​តែមួយ​ភ្លើងចំបើង​រួច​ក៏​បែក​គ្នា លែងលះគ្នា​យ៉ាង​ផុយស្រួយ តាមរយៈ​ការ​តែងតែ​ទិញ​គ្រឿងអលង្កា​ឲ្យ​ជារឿយៗ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម កោតសរសើរ​យ៉ាងខ្លាំង ។​

​យ៉ាងណាមិញ រឿងរ៉ាវ​ខាងលើ​របស់​លោកតា ត្រូវបាន​ចែករំលែក​ដោយ​ម្ចាស់​ហាង​លក់​គ្រឿងអលង្កា​មួយ ដោយបាន​រៀបរាប់ថា លោកតា​ម្នាក់​ដែលជា​ម៉ូយ​ប្រចាំ បើទោះជា​មាន​អាយុ ៨៦ ឆ្នាំ ទៅហើយ តែ​គាត់​នៅ​អាច​ជិះ​កង់​កាត់​តាំងពី​ឆ្ងាយ ដើម្បី​រក​ទិញ​ខ្សែក​ជូន​ប្រពន្ធ​របស់គាត់​ដែលមាន​អាយុ ៨២ ឆ្នាំ ដោយ​មិន​គិតពី​ការនឿយហត់​នោះទេ​។​

​ម្ចាស់​ហាង​បាន​បង្ហើប​ឲ្យ​ដឹងថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​លោក​តាម​មករក​ទិញ​គ្រឿងអលង្កា​នៅ​ហាង​របស់ខ្លួន ព្រោះថា កាលពី​លើក​មុន គាត់​ក៏បាន​យកលុយ​សន្សំ​មក​ទិញ​ក្រវិល​១​គូ ឲ្យ​លោកយាយ​របស់គាត់​រួចមកហើយ ៕

​ប្រែ​សម្រួល​៖ លឹម ហុង (social.tvpoolonline)​

spot_img
×