Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ប្ដេជ្ញា​គោរព​តាមច្បាប់​ចរាចរណ៍​ថ្មី និង​ស្នើ​ឲ្យ​អនុវត្ត​ស្មើភាព​គ្នា នៅពេល​មាន​អ្នកប្រព្រឹត្ត​ខុស

spot_img

​បាត់ដំបង ៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង បានបង្ហាញ​នូវ​ការគាំទ្រ និង​ប្ដេជ្ញា​នឹង​គោរព​តាមច្បាប់​ចរាចរណ៍​ថ្មី និង​ស្នើ​ឲ្យ​អនុវត្ត​ស្មើភាព​គ្នា នៅពេល​មាន​អ្នកប្រព្រឹត្ត​ខុស ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​មួយចំនួន ពិសេស​ចំណុច​ការផាកពិន័យ​។​

​ប្រជាពលរដ្ឋ​នៅ​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​មិនបាន​ប្រតិកម្ម​អ្វី ទៅនឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​រាជរដ្ឋាភិបាល ព្រោះ​កាលណា​ប្រជាពលរដ្ឋ បាន​អនុវត្តបាន​ត្រឹមត្រូវ នឹង​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា​។ មួយវិញទៀត នៅពេល​កម្ពុជា មានការ​ថយចុះ នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បានបង្ហាញ​ពី​ការយល់ដឹង​របស់​ពល​រដ្ឋ​កាន់តែ​ល្អប្រសើរ ហើយ​សម្រាប់​ពួកគាត់ និង​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​ពួកគាត់ គឺ​បាន​យល់ដឹង​ច្រើន ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ផងដែរ​។​

​លោក សាត គឹម​សាន ស្នងការរង​នគរបាល​ខេត្តបាត់ដំបង ទទួលបន្ទុក​ការងារ​ចរាចរណ៍ បាន​មានប្រសាសន៍ថា សម្រាប់​ខេត្តបាត់ដំបង ចំពោះ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ គឺ​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ អស់​រយៈពេល​ជាង​១​ខែ​ហើយ ទៅដល់​ពលរដ្ឋ ឲ្យ​ពួកគាត់​បាន​យល់ដឹង មុននឹង​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០​នេះ ។ ចាប់ពី​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទៅ កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តបាត់ដំបង ដោយ​នៅតាម​ស្រុក​នីមួយៗ មាន​ការដាក់​សមត្ថកិច្ច​ជាប្រចាំ ដើម្បី​រឹតបន្តឹង​ច្បាប់​នេះ មាន​កម្លាំង​ចាំ​ត្រួតពិនិត្យ​នៅលើ​ផ្លូវជាតិ​លេខ​៥ សម្រាប់​នៅក្នុង​ក្រុង​បាត់ដំបង នឹងមាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ចល័ត​ចំនួន ៣​ក្រុម និង​មាន​កម្លាំង​នៅ​ចំណុច​ដើមទី​ផងដែរ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×