Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​ម្នាក់​ស្លាប់ និង​២​នាក់​ទៀត​របួសធ្ងន់ ពេល​រថយន្ដ​ដឹក​ត្រី​របស់​វៀតណាម បុក​រថយន្ដ​ខូច​ចត​លើផ្លូវ នៅ​ស្រុក​ស្អាង​

spot_img

​ខេត្តកណ្ដាល​៖ ស្ដ្រី​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ដ​ដឹក​ត្រី​ពី​ប្រទេស​វៀតណាម មក​លក់​កម្ពុជា បុក​ជាមួយនឹង​រថយន្ដ​មួយគ្រឿង​ខូច​ចត​លើផ្លូវ នៅវេលា​ម៉ោង​៤​និង​២៥​នាទី​ភ្លឺ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ ត្រង់ចំណុច​ផ្លូវ​លេខ​២១ ស្ថិតនៅក្នុង ភូមិ​ព្រែ​កតា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​មន្ដ្រីនគរបាល​ចរាច​រណ៍​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា​៖ ស្ដ្រី​រងគ្រោះ​ស្លាប់​ឈ្មោះ កាន់ ញ៉ុ​ង អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ដឹក​ត្រី​ពី​វៀតណាម​មក​លក់​នៅ​កម្ពុជា ជា​អ្នក​រួម​លើ​រថយន្ដ​ដឹក​ត្រី​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-9673 បើកបរ​ដោយ​ឈ្មោះ ប៊ិន លើង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ បើកបរ​រថយន្ត រងរបួស​ធ្ងន់ និង​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ វី ធឿ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​វៀតណាម ព្រូ​រថយន្ត ។ ជនរងគ្រោះ​ទាំង​៣​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​សំពៅ​ពូន ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​រថយន្ដ​ម្ខាង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-8676 (​អ្នកបើកបរ​មិនទាន់​ស្គាល់​អត្តសញ្ញាណ រត់គេចខ្លួន​) ។​

​ប្រភព​ដដែល​បន្ដថា​៖ នៅ​មុនពេល​កើតហេតុ មាន​រថយន្ដ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-8676 បាន​ខូច​មក​ចត​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ដោយ​ពុំ​ដាក់​ស្លាក​សម្គាល់​ត្រឹមត្រូវ​ទេ ខណៈនោះ​ក៏មាន​រថយន្ដ​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-9673 រថយន្ដ​ដឹក​ត្រី បើក​ដោយ​ល្បឿន​លឿន មិន​ប្រយ័ត្ន​ក៏​បុក​រថយន្ដ​ដែល​ចត​លើ​ចិញ្ចើមផ្លូវ​នោះ​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ស្ដ្រី​រងគ្រោះ​គាប​ជាប់​នៅក្នុង​រថយន្ដ​ដឹក​ត្រី​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ និង​ព្រូ​រថយន្ដ​២​នាក់ រងរបួស​ធ្ងន់ ។ ចំណែក​ម្ចាស់​រថយន្ដ​ដែល​ខូច​ចត​លើ​ចិញ្ចើមផ្លូវ​នោះ រត់​បាត់ស្រមោល ។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង ជនរងគ្រោះ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ដ​សាមុយ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ។ ចំណែក​មធ្យោបាយ​ពាក់ព័ន្ធ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​ស្អាង ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង រួច​កសាង​ឯកសារ​ដកហូត​មករ​ក្សា​ទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សន្និដ្ឋានជំហានដំបូង ៖ ករណីនេះបង្កឡើងដោយអ្នក​បើ​កបរ​រថយ​ន្តពា​ក់ផ្លាកលេខភ្នំពេញ 3E​-9673 បើកបរក្នុងល្បឿនលឿន ធ្វេស​ប្រ​ហែស ខ្ជីខ្ជា ​ខ្វះការប្រុងប្រយ័​ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើ​ង​ ។ ចំណែកអ្នកបើកបររ​ថ​យន្តពា​ក់ផ្លា​កលេ​ខភ្នំ​ពេញ 3B-8676 ឈប់ពេលយប់ដោ​យ​មិន​​បានដាក់ស្លាកសញ្ញា ឬភ្លើង​សញ្ញាផ្ដ​ល់ដំ​ណឹងដល់អ្នកប្រើប្រាស់ផ្លូវ​ផ្សេ​ងទៀ​ត ឲ្យបានដឹង។៕​ដោយ៖កូឡាប

spot_img
×