Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​សត្វ​ប្រឡាំងកាស់ “horseshoe crab” USD$15,000 ក្នុង​មួយ​លីត្រ​

spot_img

​សត្វ​នេះ​បានធ្វើអោយ​អ្នកវិទ្យាសាស្ដ្រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ដោយសារតែ​វា​មាន​ប្រវត្តិ​រាប់លាន​ឆ្នាំ​មកហើយ តែ​ការ​វិវឌ្ឍន៍​របស់​វា​សឹងតែ​គ្មាន​ភាពប្រែប្រួល​។ បា​សាណី​ភូត (fossilized) របស់​វា​ដែលមាន​អាយុ​ចាស់​បំផុត​គឺ​តាំងពី​445​លាន​ឆ្នាំមុន តែ​អ្វីដែល​គួ​ជាទី​ចាប់អារម្មណ៍​ហើយ​សឹងតែ​មិនគួ​អោយ​ជឿ​គឺ​វា​មាន​ឈាម​ពណ៌​ខៀវ ហើយ​ឈាម​នោះដែរ មានតម្លៃ​ដល់​ទៅ USD$15,000 ក្នុង​មួយ​លីត្រ ព្រោះ​គ្រាប់​ឈាម​របស់​សត្វ​នេះ​មាន​ប្រូ​ទីន​ដ៏​ខ្លាំង​មួយ​ដែល​ហៅថា (coagulogen to defend against pathegons) កំណក​សម្រាប់​ទៅធ្វើ​ការទប់ស្កាត់ ប្រឆាំង​និង​បាក់តេរី​ដែល​បណ្ដាលអោយ​កើត​ជំងឺ​។

​ប្រូ​ទីន​របស់​ឈាម​នេះ​បាន​ទៅធ្វើ​ការចាប់​បញ្ចូល​ជាមួយនឹង​បាក់តេរី​អាក្រក់​ហើយ​បង្កើត​ទៅជា​របាំង​ការពារ​មួយ​ក្រសោប​កុំអោយ​បាក់តេរី​អាក្រក់​នោះ​អាច​រីក​ខ្ចរខ្ចាយ​ឬ​រាលដាល​បាន​។​

​សព្វថ្ងៃនេះ​អ្នកវិទ្យាសាស្ត្រ​បានធ្វើការ​ប្រមូលយក​ឈាម​វា​ហើយ​ប្រើ coagulogen មក​ធ្វើការ​សាកល្បង​ដើម្បី​ចង់ដឹងថា ថ្នាំ​ឬ​វ៉ាក់សាំង ណាមួយ​នោះ​មិនមាន​បាក់តេរី​លាយឡំ​នៅ​ជាមួយ​។​

​តែ​វា​ក៏​ក្លាយទៅជា​បញ្ហា​ព្រោះ​វា​អាចធ្វើអោយ​សត្វ​នេះ​រង​នូវ​ការគំរាមកំហែង​ក្នុងការ​ផុត​ពូជ​។​
Horseshoe crabs សត្វ​ប្រឡាំងកាស់ មាននៅ​បី​តំបន់​លើ​លោក​គឺ អាស៊ីអាគ្នេយ៍ ឈូង​សមុទ្រ​មិ​ក​ស៊ិ​កកូ និង ឆ្នេរសមុទ្រ​អាមេរិកកាំង​នៅ​អា​តា​ឡង់​ទិច​៕​​ដោយ​: ក្ខិ​ណី​

spot_img
×