Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចរាចរណ៍ ចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោកនៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​កាត់បន្ថយ​អត្រា​ការស្លាប់ រងរបួស និង​ពិការ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញ​៖ តាំងពីព្រឹក​ថ្ងៃ​សុក្រ​នេះ សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ឯកឧត្តម​ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា គោលបំណង​នៃ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ការពារ​អាយុជីវិត និង​ទ្រព្យសម្បតិ្ត​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​អត្រា​ការស្លាប់ រងរបួស និង​ពិការ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

ឯកឧត្តម​ស ថេត បាន​បញ្ជាក់ថា ” ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ នឹងត្រូវ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យ​តែ​ខុសច្បាប់ ត្រូវអនុវត្ត​ដូចៗ​គ្នា​”​។​

​ឯកឧត្តម បាន​បញ្ជាក់ថា ឯកសារ​ដែល​ត្រូវដាក់​តាម​ខ្លួន​ជាប្រចាំ​នៅពេល​បើកបរ គឺ​ប័ណ្ណបើកបរ លិខិត​អាជីវកម្ម ច្បាប់ដើម​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ការអនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការផាកពិន័យ​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដែលមាន​ការបង្កើន​ក​ម្រិ​ត​ទឹកប្រាក់​ផាកពិន័យ ហើយ​ដែល​សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នេះ​ទៅ​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដីព្រាង សេចក្ដីណែនាំ​ស្ដីពី​តួនាទី​ភារកិច្ច និង​របៀប​រប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក ឬ​អង្គភាព​ប្រហាក់ប្រហែល​ចំណុះ​ក្រសួងមហាផ្ទៃ ប្រារព្ធ​នៅ​ទីស្ដីការក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍ថា វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ គឺ​ដាក់ចេញ​ដើម្បី​ឆ្លើយតប នឹង​ភាពអាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​កំណើន​យ៉ាងគំហុក​កាលពី​ឆ្នាំ​កន្លងទៅ បាន​បណ្ដាលឱ្យមាន​អ្នកស្លាប់ របួស​ពិការ បង្កឱ្យមាន​កុមារកំព្រា និង​ការវិនាស​ព្រាត់ប្រាស់​ក្នុង​គ្រួសារ ទាំង​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ បាន​ចាក​ផុតពី​ភ្លើងសង្គ្រាម មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​ទៅហើយនោះ ។​

​សម្ដេច​បាន​គូសបញ្ជាក់​ទៀតថា ព្រោះតែ​ហេតុ​យ៉ាង​ដូច្នេះ ហើយ​បានជា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានសម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំងអស់ ដែល​វិធានការ​នេះ​មិនមែនជា​ការដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។​

​នៅពេល​ប្រកាស​ដាក់ចេញ​វិធានការ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា មាន​ទស្សនៈ​មួយចំនួន​បានលើកឡើង​ថា​វិធានការ​នេះ គឺជា​វិធានការ​ត្រួតពិនិត្យ​រដ្ឋ​បាល​ទៅវិញ ។ សម្ដេច​បានផ្ដល់​ការពន្យល់​ជូនទៅ​វិញ​ថា​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ដែល​ដឹកនាំ និង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា “​សមត្ថកិច្ច​នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ​គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើ​ដំំ​ណើ​រ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ ។ សូមកុំ​មាន​ទស្សនៈ​ថា​នគរបាល​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើបាប​ប្រជាជន នេះ​គឺជា​ភារកិច្ច​ដើម្បី​ប្រជាជន ហើយ​ទាល់តែ​ឃាត់​គ្រប់​អ្នកដំណើរ​ទោះ​គោរព​ច្បាប់ និង​មិន​គោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទើប​ថា​ជា​វិធានការ​រដ្ឋបាល​” ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០​ខែមេសា សមត្ថកិច្ច​ចរាចរណ៍ សណ្តាប់ធ្នាប់ និង​ខណ្ឌ បាន​នៅ​គ្រប់​គោលដៅ​ដែល​អ្នកបើកបរ​ជាច្រើន​បាន​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស (​ឆៀក​) ដែល​បណ្តាល​ឲ្យ​មាន​កកស្ទះ ។ ទោះជា​សមត្ថកិច្ច​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ជួយ​សម្រួល​ចរាចរណ៍ យ៉ាងណាក៏ដោយ​ក៏​នៅតែមាន ការស្ទះ​មួយចំនួន ដែល​បង្កឡើង​ដោយ​រថយន្ត​ច្រើន​លើសលប់ សម្រុក​មក​ឆៀក ទោះបី​ទីតាំង​ឆៀក​ធំ​យ៉ាងណា ក៏​នៅតែ​មិនទាន់​សមស្រប​នឹង​យានយន្ត ដែល​មក​ធ្វើ​យ៉ាងគំហុគ​នេះដែរ ដូច្នេះហើយ​សូម​ប្រជាពលរដ្ឋ​មានការ​យោគយល់ ។​

​គោលដៅ​ដែល​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​រថយន្ត (​ឆៀក​) :
១. ផ្លូវ ៥៩៨ ( ឬ​ស្សី​កែវ )
២. ផ្លូវ​ផ្សា​របឹង​បៃតង ( សែន​សុខ )
៣. ផ្លូវ​មុខ​រោងចក្រ​ស្រា​បៀរ​កម្ពុជា ( ដង្កោ )
៤. ផ្លូវជាតិ​លេខ ១ ( ច្បារអំពៅ )៕​ដោយ​៖​កូ​ឡាប​

spot_img
×