Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃសុក្រ ទី ០១ ​ខែឧសភា ​ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​ផ្តល់​ផល​ល្អ​សម្រាប់​ការទំនាក់ទំនង​ការងារបណ្តាក់ទុន ចរចា​ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។​

ជំនួញ ៖ ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​អ្វីមួយ​ដែល​កើតឡើង​តាំងពី​យូរ​មកហើយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំឆ្លូវ​

​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ដូចនេះ​បើ​ជួប​បញ្ហា​អ្វី​ត្រូវ​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​មិនល្អ​ត្រូវ​រែកពន់​នៅ​គ្រាក្រោយ​។

ជំនួញ ៖ ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់កាស​ច្រើន​ទ្បើ​យ ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​

ស្នេហា ៖ជួប​រឿង​រាវ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​ចិត្ត​គ្នាច្រើន​៕

ឆ្នាំខាល

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ងាយ​ផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ ដូច្នេះ​បើ​មាន​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​ បើ​មិន​ដូច្នេះ​អាច​ជួប​បញ្ហា​អាក្រក់ៗ​កើតឡើង​នាំ​រែកពន់​ផល​លំបាក​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។ ​ក្រៅពីនេះ​ចំពោះ​ស្ត្រី​ចូរ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​ជាន់​លើ​ស៊យ​។

ជំនួញ ៖ ​​មិនត្រូវ​តក់ក្រហល់បោះទុន​ឡើយ ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

ស្នេហា ៖ មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​

ការងារ ៖​​ ​នៅថ្ងៃនេះ​លោកអ្នក​គប្បី​រក្សា​ភាព​ស្ងៀមស្ងាត់​ដោយ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​ឬ​សូម្បីតែ​ពី​ចម្ងាយ​ក្តី​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​

ជំនួញ ៖ ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ចរាច​បន្តិច​។

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ពុំនោះ​បើ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​ឡើយ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​មួយចំនួន​វិលត្រឡប់​មកវិញ​ដែរ​។​ ទាំង​ស្ត្រី​បុរស​ការប្រកប​ការងារ​លោក​អ្នក​ត្រូវធ្វើ​ដោយ​សេចក្តី​ស្ងប់​ ហើយ​មិនត្រូវ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ទើប​ប្រសើរ​។​

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មានការ​ខ្វាយខ្វល់​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដោយសារ​ម្នាក់ៗ​មិនសូវ​យកចិត្តទុកដាក់​គ្នា​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​៕

ឆ្នាំម្សាញ់​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ទទួលរង​ប៉ះទង្គិច​និង​បរាជ័យ​ដូច្នេះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ទទួលរង​ផល​លំបាក​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។ ​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ហើយ​រីក​ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។

ជំនួញ ៖ ​​​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​ចូរប្រយ័ត្ន​ ពិសេស​ការប្រកប​ការងា​រ​ឬ​ធ្វើ​អ្វីមួយ​មិន​ត្រូវឱ្យ​សំខាន់​ពេក​ទេ ពី​ព្រោះថា​ផល​ប៉ះទង្គិច​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​ផង​។​

ជំនួញ ៖ លោកអ្នក​​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​

ស្នេហា ៖ កំលោះក្រមុំមាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​ត្រូវរ៉ូវ​គ្នា​៕

​ឆ្នាំមមែ​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ទទួលរង​គ្រោះ​និង​បើ​មាន​ការចរចា​អ្វី​តែង​ងាយ​ភ្លាំងភ្លាត់​ផងដែរ​។ ​ចំពោះ​ស្ត្រី​មេផ្ទះ​នៅផ្ទះ​សម្បែង​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ចូរ​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​ប្រសើរ​។

ជំនួញ ៖ ​​ក្នុង​ពេលនេះ​ជា​ឱកាសល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ​ចរចា​រឿង​ការជួញដូរ​សម្របសម្រួល​រឿងក្តី​អ្វីមួយ ពង្រីក​មុខ​ជំនួញ ទិញ​របស់​ស្តុក​ទុក​ព្រោះថា​តែង​ឆ្លើយតប​ផ្លែផ្កា​ដូច​សមប្រកប​ផង​។​

ស្នេហា ៖ ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំវក​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​ឃើញថា​ការប្រកប​កិច្ចការងារ​អ្វី​តែង​មានការ​ជឿនលឿន និង ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​គួរសម​។​

ជំនួញ  ​​​ក្នុងថ្ងៃនេះ​ដែរ​លាភ​សំណាង​មាន​ច្រើន​គួរសម ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​ឃើញថា​អាចឆ្លើយតប​គួរ​ជាទី​ពេញចិត្ត ប៉ុន្តែ​យ៉ាងណាក្តី​មិនត្រូវ​លោភលន់​ពេលនោះ​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសារ​និង​ជ្រោមជ្រែង​។​

ស្នេហា ៖ ​លោកអ្នក​មិន​គប្បី​លង់លក់​តែ​ក្នុង​រឿង​សេចក្តីស្នេហា​ខុស​របៀប​ដែលនាំឱ្យ​ខូចអនាគត​ដោយ​ប្រការ​ណាមួយ​ឡើយ៕

ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖​ ​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរ​កិច្ចការងារ​ដែល​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ប្រាក់កាស​ឬ​បញ្ហា​កិច្ចការងារ​សំខាន់​អ្វីមួយ​ផង​។​

ជំនួញ ៖ មាន​សន្ទុះ​ជឿនលឿន​ទៅមុខ ហើយ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ដាច់ខាត​បើ​ធ្វើ​ជំនួញ​បាន​កាក់កប​ល្អ​មិនត្រូវ​ក្អេងក្អាង​ឡើយ​បើ​ពុំ​នោះទេ​អាច​ហុច​ផល​អាក្រក់​ណាមួយ​មកវិញ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

​ឆ្នាំច​

រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​ការងារថ្ងៃនេះ​តែង​មិនសូវ​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ឡើយ​ ពិសេស​ច្រើន​ធ្ចើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​

ជំនួញ ៖ ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​មិន​ស្ទើរ​ឡើយ​ដូចនេះ​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​មួយ​ហើយ​មួយទៀត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំកុរ​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ការប្រកប​ការងារ​អ្វី​ក៏ដោយលោកអ្នក​ងាយ​ទទួលរង​ប៉ះទង្គិច​និង​បរាជ័យ​ ដូច្នេះហើយ​មុន​ធ្វើ​អ្វីមួយ​គួរ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ បើ​ពុំ​នោះទេ​អាច​ទទួលរង​ផល​លំបាក​នៅ​គ្រាក្រោយ​ជាក់​ជាពុំខាន​។ ​ក្នុងថ្ងៃនេះដែរលោកអ្នក​ចូរ​ប្រយ័ត្ន​កើតមាន​ជម្លោះ​វិវាទ​សម្តី​បន្តិចបន្តួច ហើយ​រីក​ជាធំ​រហូត​ឈានដល់​ការ​ប្រកាប់ប្រចាក់​គ្នា​។

ជំនួញ ៖ ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​

ស្នេហា ៖ ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

spot_img
×