Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​អាកាស​ក្បាលថ្នល់​ថ្មី ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ព្រឹក​ថ្ងៃទី​ ១ ​ខែឧសភា​នេះ​

spot_img

​ភ្នំពេញ​ ៖ ​ស្ពាន​អាកាស​ក្បាលថ្នល់ បត់​ឆ្វេង​ពី​ទិស​មហាវិថី ព្រះមុនីវង្ស ឆ្ពោះ​ចុះទៅ​មហាវិថី ព្រះ​នរោត្តម ដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​វេលា​ម៉ោង​៨​ព្រឹក​តទៅ​។

​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​យប់​ថ្ងៃ​៣០​មេសា​នេះ​ថា​៖​ស្ពាន​អាកាស​ក្បាលថ្នល់ បត់​ឆ្វេង​ឡើង​កំណោង​ពី​ទិស​មហាវិថី ព្រះមុនីវង្ស ឆ្ពោះ​ចុះទៅ​មហាវិថី ព្រះ​នរោត្តម នឹងដាក់​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០ វេលា​ម៉ោង ៨៖០០​ព្រឹក​តទៅ​។​

លោក​ម៉េ​ត មាស​ភ័​ក្ដី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នា​យប់​ថ្ងៃទី​៣០​មេសា​នេះ​ថា​៖ ការបើក​ឲ្យ​ដំណើរការ​ស្ពាន​អាកាស​បត់​ឆ្វេង​ខាងលើនេះ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ដោយ​កំណើនប្រជាជន ក៏ដូចជា​កំណើន​មធ្យោបាយ​ធ្វើដំណើរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×