Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការហ្វឹកហាត់​ធាក់​កង់​តាម​ផ្ទះ នៅ​រក្សា​ទម្រង់​បានល្អ​ដដែល ដោយ​ប្រើ​ឧបករណ៍ Roller Bike

spot_img

​ភ្នំពេញ​ ៖​ សហព័ន្ធ​ជាច្រើន​បាន​ទទួលស្គាល់ថា ការហ្វឹកហាត់​នៅតាម​ផ្ទះ​គឺ​មិនបាន​ល្អ​ដូច​ការហ្វឹកហាត់​ដោយមាន​គ្រូ​ប្រាប់​ដោយ​​ផ្ទាល់ៗ​នោះទេ ។​

​ការហ្វឹកហាត់​តែម្នាក់ឯង​នឹងធ្វើ​ឲ្យ​កីឡាករ​ភាគច្រើន​មានការ​ធុញថប់​ក្នុង​អារម្មណ៍​ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​ហ្វឹកហាត់​មិនបាន​តាម​កម្មវិធី​ដែល​គ្រូ​ដាក់​ឲ្យ ។​ដោយឡែក​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​អះអាងថា ទោះបី​កម្ពុជា​កំពុងតែ​រំខាន​ដោយ​មេរោគ​កូ​វីដ ១៩​ក៏​ពិតមែនតែ​កីឡាករ​ប្រណាំង​កង់​កម្ពុជា នៅតែ​បន្ត​ការហ្វឹកហាត់​ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ស្ដង់ដារ​អន្តរជាតិ ។​

​លោក​នូ ចំរើន​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​អះអាងថា កីឡា​ប្រណាំង​កង់​ហ្វឹកហាត់​ដោយ​ខ្លួនឯង​ដូច​ប្រ​ភេទ​កីឡា​ដទៃទៀត​ដែរ​ តែ​កង់​មាន​ឧបករណ៍​ម្យ៉ាង​ដែល​គេ​ហៅថា ​Roller Bike ដែលជា​ឧបករណ៍​ម្យ៉ាង​សម្រាប់​ដាក់​កង់​នៅលើ​នោះ​ហើយ​គេ​ហាត់​ធាក់​ដោយ​កង់​នោះ មិន​ចល័ត​ទៅណា​ឡើយ​គឺ​វិល​តែ​កង់​ក្រោយ ។​

​ឧបករណ៍ Roller Bike នោះ​មាន​បំពាក់​ដោយ​នាឡិកា​សម្រាប់​កំណត់​ពី​ចម្ងាយ និង នាឡិកា​សម្រាប់​កំណត់​ល្បឿន​កង់ ។​ ពួកគេ​​គ្រាន់តែ​ហាត់​តាម​កម្មវិធី​ដែល​គ្រូបង្វឹក​ដាក់​ឲ្យ ។ កីឡាករ​ទាំងអស់​សុទ្ធ​តែ​បានទទួល​នូវ​ឧបករណ៍​នេះ ម្នាក់​មួយ​សម្រាប់​ដើម្បី​ហ្វឹកហាត់​ដោយ​ក្នុង​មួយថ្ងៃ​គេ​ហាត់​រយៈពេល​ពី​៣​ទៅ​៤​ម៉ោង ដែល​ក្នុងនោះ​មាន​ទាំង​ការហាត់​អំណត់ កម្លាំង ហាត់​ល្បឿន​ដោយ​គ្រូ​តាមដាន​ពី​ការហ្វឹកហាត់​នេះ​ដោយ​មិន​ប្រហែស​ឡើយ ។​

​ទោះជា​យ៉ាងណា​ក៏​ការហ្វឹកហាត់​របៀបនេះ​វា​មិនទាន់​ប្រសើរ ដូច​ការហ្វឹកហាត់​ជុំគ្នា​នៅក្នុង​ជំរំ​ប្រមូលផ្ដុំ​ដែលមាន​គ្រូបង្វឹក គ្រូ​ជំ​នួន​នៅ​កៀក​ជាមួយ​នោះទេ ។ រៀងរាល់ថ្ងៃ​គ្រូ​ត្រួតពិនិត្យ​ការហ្វឹកហាត់​របស់​កីឡាករ តាមរយៈ​វីដេអូ​ហេតុនេះ​អ្វីៗ​វា​នៅមាន​ចន្លោះប្រហោង​ច្រើន​ហើយ ។​

​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ បង្ហាញ​ពី​មោទនភាព​ថា​សម្រាប់​កង់ មានលទ្ធភាព​ច្រើន​ដោយសារតែ សហព័ន្ធ​មាន​ឧបករណ៍​​គ្រប់គ្រាន់​សម្រាប់​ពួកគេ​ហាត់ ៕​

ដោយ​៖​កូ​ឡាប​

spot_img
×