Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ដាស់តឿន រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង ត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

spot_img

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ កិច្ចប្រជុំគណៈកម្មការរៀបចំតាក់​តែង​សេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការទាំងមូល ក្នុងការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលបានសម្រេចលទ្ធផលបានផ្លែផ្កាជាបណ្ដើរៗ ដូចជាច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ឯកឧត្តមបានកត់សម្គាល់ និងណែនាំឱ្យអនុគណៈកម្មការទទួលបន្ទុកច្បាប់ទាំងពីរ ត្រូវជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យ ឬប្រកាសនានា ដើម្បីអនុវត្តច្បាប់ទាំងនោះឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចំពោះអនុគណៈកម្មការដទៃទៀត ឯកឧត្តមរដ្ឋមន្ត្រី បានដាស់តឿនថា ក្រសួងពាណិជ្ជកម្ម ក៏មានកាតព្វកិច្ចរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់យើងឱ្យកើនឡើង និងមានភាពទំនើបមួយជំហានទៀត។

គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម មានអនុគណៈកម្មការ ចំនួន១០ ទទួលបន្ទុករៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលរួមមាន៖ ១) បទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ២) បទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ៣) សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង ៤) អនុគណៈកម្មការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារ ៥) សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ៦) ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ៧) សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងច្បាប់ស្ដីពីក្ស័យធន ៨) សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ៩) សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និង ១០) សេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម៕

ដោយ៖កូឡាប

spot_img
×