Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការ​ល្បាត​រយៈពេល​វែង​ត្រូវបាន​រួចរាល់ ក្នុងការ​ការពារ​តំបន់​ទេសភាព​ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំ​ក្រវ៉ា​ញ លើ​ផ្ទៃដី​ជិត​១,៥​លាន​ហិកតា​

spot_img

​ភ្នំពេញ​៖ “​ការ​ល្បាត​រយៈពេល​វែង​ត្រូវបាន​រួចរាល់​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​… ពេលខ្លះ​យើង​ត្រូវ​ដើរ​៤៨​ម៉ោង​ដោយ​មិនបាន​គេង​។​” ល្បាត​វែង​គឺជា​ការប្រកួតប្រជែង​ផ្នែក​រាងកាយ និង​ផ្លូវចិត្ត​ដ៏​លំបាក នេះ​ពន្យល់​ដោយ​លោក​អាយ​ឌី ដែលជា​មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប៉ុន្តែ​ពួកគេ​បាន​ដឹកនាំ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​អនុញ្ញាត​ឲ្យ​ពួកគេ​បង្កើត​ចំណង​កាន់តែ​រឹងមាំ​។ នេះ​បើតាម​ការផ្សាយ​របស់​អង្គការ Wildlife Alliance Cambodia កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​។​

​អង្គការ Wildlife Alliance បាន​ឲ្យ​ដឹងថា ធ្វើការ​នៅក្នុង​ព្រៃ​អស់​ជាច្រើន​ថ្ងៃ ក្នុង​មួយពេល​ត្រូវ​ពឹង​ផ្អែកលើ​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​។ អាហារ​ទាំងអស់ ឧបករណ៍​ចម្អិន​អាហារ ព្រមទាំង​ឧបករណ៍​បោះជំរំ និង​ភារកិច្ច​ក្នុងការ​ចម្អិន​អាហារ​ត្រូវបាន​ឆ្លាស់​វេន​គ្នា​ជា​ក្រុម​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ ប៉ុន្តែ​ពេលខ្លះទៀត​ឧបករណ៍​ខុសច្បាប់ ដែល​រឹបអូស​បាន​ត្រូវ​ទាមទារ​ឲ្យ​យើង ត្រូវ​ដឹកជញ្ជូន​យកទៅ​ស្នាក់ការ​វិញ​សម្រាប់​ទុកជា​ភស្តុតាង​។ ហើយ​នៅពេល​ណាមួយ​នោះ ក្រុម​ល្បាត​អាច​ដឹកជញ្ជូន​រណារយន្ត បាន​ចំនួន​១៥​គ្រឿង​ផងដែរ តាម​ម៉ូតូ​របស់​ពួកគាត់​ក្នុងអំឡុងពេល​ល្បាត​។​

​ទោះជា​យ៉ាងណាក៏ដោយ ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​គ្រាន់តែ​ជា​ចំណុច នៃ​ស្ថានភាព​ទាំងមូល នៅពេលដែល​ចុះទៅ​ល្បាត ក្នុង​រយៈពេល​ឲ្យ​មាន​ប្រសិទ្ធភាព​។ ការតាមរក​អ្នក​បរបាញ់ និង​អ្នក​កាប់​ឈើ​ខុសច្បាប់ នៅក្នុង​តំបន់​ព្រៃ​ទឹកភ្លៀង​ក្រាស់ៗ គឺ​តម្រូវ​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ត្រូវតែមាន​ភាព​មុត​ស្រួច​។ ជា​ញឹកញាប់​ក្រុម​ល្បាត​នឹង​ចេញទៅ​ក្រៅ​ដោយ​គ្មាន​ភាព​ឆ្លាត​វៃ​ច្រើន​នោះទេ មានន័យថា​ពួកគាត់​ត្រូវតែ​ពឹង​ផ្អែកលើ​សមត្ថភាព​រប​ស់​ពួកគាត់​ដោយ​ខ្លួនឯង ក្នុងការ​តាមដាន​រក​សញ្ញា​នៃ​សកម្មភាព​ខុសច្បាប់​ដែល​កំពុង​កើតមានឡើង​ថ្មីៗ​។ “​យូរៗ​អ្នក​អាច​ចាប់ផ្តើម​កត់សម្គាល់​បាន​គ្រប់​រឿង​។ ឧទាហរណ៍ ខ្ញុំ​បាន​រៀន​ចេះ​ពី​វិធី​បែងចែក ពី​ភាពខុសគ្នា​រវាងផ្លូវ​ព្រៃ ដែល​បាន​ត្រួសត្រាយ​ដោយ​រថយន្ត​ដឹកជញ្ជូន​ឈើ និង​ផ្លូវ​មួយទៀត​ដែលមាន​ស្រាប់​។ ស្នាម​កង់​រថយន្ត​ដែល​ទើបនឹង​ស្ងួត​បង្ហាញថា វា​ទើបតែ​កើត​ក្នុងពេល​ថ្មីៗ​” សម្តី​របស់លោក អាយ​ឌី​។​

​នៅពេលដែល​ទឹកភ្លៀង​ពី​រដូវវស្សា​របស់​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​នោះ បញ្ហា​ប្រឈម​ថ្មី​នឹង​ត្រូវបាន​កើតមានឡើង​។ ទឹកភ្លៀង​អាច​លាង​សម្អាត​ផ្លូវ​ដែលមាន​ស្រាប់ និង​ផ្លូវ​ថ្មី​តែ​វា​គឺជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ សម្រាប់​ការធ្វើដំណើរ​ត្រឹមតែ​ចម្ងាយ​ពីរ​បី​រយ​ម៉ែត្រ​។ បើទោះបីជា​បែបនេះ​ក្តី តែ​យើង​អាច​មើលឃើញ​ផ្ទៃដី​ពណ៌​ប្រាក់​ក្នុង​រដូវវស្សា​។ ផ្លូវ​ដែល​បង្កើតឡើង​ដោយ​ជនល្មើស​គឺ​ងាយស្រួល​ក្នុងការ​បែងចែក ហើយ​ជនល្មើស​នឹងមិន​ចូលទៅក្នុង​ព្រៃ​ជ្រៅ​នោះទេ​។​

​ទោះបី​ជាមាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ ការ​ល្បាត​វែង​គឺជា​ការងារ​ដ៏​សំខាន់​មួយ របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុងការ​ការពារ​តំបន់​ទេសភាព​ព្រៃ​ទឹកភ្លៀង​ជួរ​ភ្នំ​ក្រវ៉ា​ញ​លើ​ផ្ទៃដី​ជិត​១,៥​លាន​ហិកតា​៕​ដោយ​៖​កូ​ឡាប​

spot_img
×